បន្ទាយមានជ័យ ៖ យោងតាមប្រភពព័ត៌ មានពីសមត្ថកិច្ចតាម ព្រំដែនបានឱ្យដឹងថា ក្រុមអាវលឿងប្រមាណជាង ១០០នាក់នៅ ព្រលប់ថ្ងៃទី១២ ខែមករា ឆ្នាំ២០១១នេះ បានធ្វើដំណើរមកដល់ផ្សាររុងក្លឿ ក្នុងស្រុក អារញ្ញ ខេត្តស្រះកែវហើយ ដែលគោល បំណងរបស់ក្រុម ក្បាលរឹងទាំងនេះ នឹងនាំគ្នា តវ៉ា ដើម្បីបទច្រកប៉ោយប៉ែតក្នុងទឹកដីរបស់ គេ។ ប្រភពបានបញ្ជាក់ថា ការត្រៀមតវ៉ា ខាងលើនេះ ធ្វើឡើងដើម្បីទាមទារឱ្យរដ្ឋា ភិបាលក្រុងបាងកក អន្តរាគមន៍មករាជរដ្ឋា ភិបាលកម្ពុជាដោះលែងក្រុមក្បាលរឹងសៀម ទាំង ៧នាក់ ដែលកំពុងដេកគុកព្រៃស។
យោងតាមក្រុមអាជីវករនៅក្នុងផ្សាររុង ក្លឿ បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើម អម្ពិលតាមទូរស័ព្ទថា នៅក្នុងផ្សាររុងក្លឿ ទាំងមូល សមត្ថកិច្ចសៀមជាច្រើននាក់ត្រូវ បានដាក់ពង្រាយនិងដាក់ប៉ុស្តិ៍ត្រួតពិនិត្យ បន្ទាប់ពីមានសេចក្តីរាយការណ៍ថា ក្រុមអាវ លឿងជាច្រើននាក់ នឹងមកតវ៉ានៅទីនេះ ដើម្បីបិទច្រកប៉ោយប៉ែតតែម្តង។
ក្រុមអាជីវករទាំងនោះបានត្អួញត្អែរផងដែរថា បន្ទាប់ពីមានក្រុមអាវលឿង មកតវ៉ាកាលពី ពេលកន្លងទៅនោះ ការលក់ទំនិញរបស់ពួក គាត់មានការធ្លាក់ចុះជាងមុន។ ប្រភពព័ត៌ មានពីសមត្ថកិច្ចព្រំដែនបានឱ្យដឹងថា ដោយ ឡែកភាគីកម្ពុជា កម្លាំងសមត្ថកិច្ចជាច្រើន នាក់ក៏ត្រូវបានពង្រាយ ដើម្បីការពារទប់ ស្កាត់នូវហេតុការណ៍ណា ដែលអាចកើតមាន ឡើង។
ទាក់ទិនទៅនឹងក្រុមក្បាលរឹងសៀមទាំង ៧នាក់ ដែលត្រូវបានសាលាដំបូងរាជធានី ភ្នំពេញចោទប្រកាន់ពាក់ព័ន្ធទៅនឹងការឆ្លង ដែនខុសច្បាប់,ការលបចូលជំរំយោធាកម្ពុជា ក្នុងបំណងទុច្ចរិតនោះ ត្រូវបានសម្រេចដាក់ ពន្ធនាគារព្រៃសជាបណ្តោះអាសន្ន រង់ចាំការ កាត់ក្តីបន្តទៀត ត្រូវបានសម្តេចតេជោ ហ៊ុន សែន បញ្ជាក់យ៉ាងច្បាស់ម្តងទៀតថា គ្មាន នរណាម្នាក់អាចអន្តរាគមន៍ក្នុងរឿងនេះបាន ទេ ពីព្រោះជាសមត្ថកិច្ចរបស់តុលាការ។
http://dap-news.com/index.php?option...news&Itemid=50