ព័ត៌មានកីឡា៖ លោក Jurgen Klopp ដែលជាបេក្ខជនមួយត្រូវបាន ក្លឹប Liverpool ទើបតែងតាំង ជាអ្នកគ្រប់គ្រង បានថ្លែងអ្នកសារព័ត៌មានថា Liverpool ស្ថិតក្រោមការដឹកនាំរបស់គាត់ មិនចាំបាច់ ត្រូវការ Ronaldo នឹង Messi អ្វីមកនោះទេ។ 

អ្នកគ្រប់គ្រងថ្មីរបស់ Liverpool ដែលមានវ័យទើបតែ ៤៨ ឆ្នាំ បានថ្លែងថា គាត់ផ្ដោតសំខាន់ នឹងយកចិត្ដទុកដាក់ចំពោះការងាររបស់គាត់ ជាមួយនឹងកីឡាករដែរនៅសល់ ពោលកំណត់គោលដៅយ៉ាងច្បាស់លាស់​ សម្រាប់ព្រឹត្ដិការណ៍ប្រកួតជាមួយ Spurs ថ្ងៃទី ១៧ ខាងមុខនេះ។ 

ពាក្យសម្ដីរបស់ Klopp ថ្លែងថា ខ្ញុំមកទីនេះព្រោះខ្ញុំជឿងជាក់លើសក្ដានុពលរបស់ក្រុម ខ្ញុំមើលឃើញក្រុមនេះ ខ្ញុំគិតថា គ្រប់យ៉ាងគឺយើងមានអស់ហើយ... ក្នុងកំលុងពេលនេះ ពួកយើងគឺមិនមែនជាក្រុមមួយដែលល្បីលើពិភពលោក មែន ប៉ុន្ដែតើមាននរណាខ្វល់ពីរឿងនេះ ?  ពួកយើងចង់កែប្រែក្រុមរបស់យើងឲ្យក្លាយជាក្រុមមួយ ដែលល្បីលើពិភពលោក ដោយយើងត្រូវដោះស្រាយបញ្ហាមួយចំនួន ធំៗ ។ ពួកយើងត្រូវបង្កើនល្បឿន នឹងពង្រឹងសមត្ថភាព យុទ្ធិសាស្រ្ដ ដោយផ្ដោតសំខាន់​ព្រឹត្ដិការណ៍ប្រកួតលើកដំបូងប៉ះជាមួយ​ Tottenham ដោយត្រូវតែទទួលបានជោគជ័យ។ ខ្ញុំមិនមែនជាមនុស្សម្នាក់ដែលចូលចិត្ដការ ស្រ​មើល​​ស្រម៉ៃនោះទេ ហើយ​ក្រុមរបស់យើង ក៏មិនចាំបាច់ត្រូវការ Cristiano Ronaldo និង Lionel Messi មក ផងដែរ​ ដោយឡែកខ្ញុំត្រូវការតែម្យ៉ាងគត់គឺការប្ដេជ្ញាចិត្ដទាំងអស់គ្នា។ 

លោក Jurgen Klopp ពិតជាមានមហច្ឆិតារឹងមាំងខ្លាំងណាស់ ជាមួយនឹងការដឹកនាំដំបូងរបស់គាត់ ស្របពេលនឹងការប្ដេជ្ញានេះ យើងអាចមានឱកាសចាំមើល ការដឹកនាំលើកទី១ ជាមួយនឹងការប្រកួត ប៉ះនឹងក្លឹប​ Tottenham ថាតើនឹងសម្រចលទ្ធផលយ៉ាងណានោះ ។ 

/

/

ដោយ៖ អឿ អ៊ុយ

ប្រភព៖ Express