អូស្រ្ដាលី៖ គេធ្លាប់លឺសូរតែ ការនេសាទត្រីទឹកប្រៃ ដែលមានលក្ខណៈធម្មតាៗ ដូចជាការនេសាទត្រី បបែល ក្ដាម​ មឹក ឬបង្កងប៉ុណ្ណោះ។ តែនៅប្រទេសអូស្រ្ដាលី វិញបុរសពីរនាក់គឺ Nathan Podmore និង Dave Richards បាននាំគ្នាចុះទឹកសមុទ្រដ៏ជ្រៅ ដើម្បីធ្វើការនេសាទត្រីឆ្លាម។width=459

លោក Nathan Podmore បាននិយាយថា លោក និងមិត្រភ័ក្ររបស់លោក Dave Richarde ពេលថ្មីៗនេះ បានធ្វើរឿងគ្រោះថ្នាក់មួយ តែវាក៏មានភាពអស្ចារ្យណាស់ដែរ ពោលគឺពួកគាត់ បានប្រើទូកដ៏តូច និងឈើជន្លូញខ្លីរបស់ពូកគាត់ ដើម្បីចាប់ត្រីឆ្លាមនៅឯកណ្ដាលសមុទ្រ។Nathan បាននិយាយថា ទឹកសមុទ្រនៅតំបន់ Geraldon ប៉ែកខាងជើងរដ្ឋ Perth ប្រទេសអូស្ដា្រលី ជាដែនសមុទ្រមួយ ដែលសម្បូរទៅដោយត្រីឆ្លាមជាច្រើនប្រភេទ។ គាត់បានបន្ដថា ការនេសាទត្រីបែបនេះ គឹវាមានគ្រោះថ្នាក់ណាស់ តែដល់យើងមានបទពិសោធន៍ទៅ វាមានការងាយស្រួលម្យ៉ាងដែរ។width=455លោក​ Ruchards បាននិយាយថា កាលពីដើមខែមុននេះ គាត់ក៏នេសាទបានត្រីឆ្លាមមួយផងដែរ ដែលត្រីឆ្លាមនេះ ធ្លាប់វៃប្រហារមនុស្សកាលពីពេលមុនៗ។ នេះជាវីដេអូរក្លីប បង្ហាញពីការនេសាទត្រីឆ្លាមរបស់ពួកគាត់ទាំងពីរនាក់។​ សូមចុចដើម្បីមើល៕

ដោយ៖ សារិនប្រភព៖​ .sky