មិនដូចបណ្តា dock iPhone ដទៃផ្សេងទៀតដែលយើងធ្លាប់ឃើញ, dock Chisel iPhone 5 បានបង្ហាញខ្លួនជាមួយនឹងការរចនាម៉ូដមានទម្ងន់ស្រាល សមស្របជាមួយបរិស្ថាន ហើយធ្វើឡើងដោយដៃ 100% នៅអាមេរិច និងវត្ថុធាតុដើមធ្វើពីឫស្សី។
ក្រៅពី iPhone 5, Chisel 5 អាចប្រើត្រូវជាមួយ iPod Touch ជំនាន់ទី 5, ជាការរចនាម៉ូដដ៏អស្ចារ្យមួយទាំង iPhone 5 និង iPod 5។ ខ្សែរបស់ Chisel 5 អាចដាក់ចូលក្នុងផ្លូវដែលគេរចនានៅលើវាជាស្រេច ងាយស្រួលទុកដាក់មិនអោយរញ៉េរញ៉ៃ។
បច្ចុប្បន្ន Chisel 5 ត្រូវបានដាក់លក់នៅលើទីផ្សារ ក្នុងតំលៃប្រហែល 39 USD ៕




ដោយ៖ សិលាប្រភព៖ zng