ភ្នំពេញ ៖ កម្លាំងសន្តិសុខក្នុងភូមិគ្រឹះរបស់លោកចម ប្រសិទ្ធ មានជនសង្ស័យម្នាក់លួចឡើងរបងផ្ទះ កម្ពស់ជាង២ម៉ែត្រ ចូលក្នុងភូមិគ្រឹះលោកចម ប្រសិទ្ធ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ហើយត្រូវគេវាយឡើងប៉ោង មុខ និងបញ្ជូនខ្លួនឲ្យសមត្ថកិច្ចប៉ូលិសខណ្ឌដង្កោចាត់ការបន្ត។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២៤និង៤០ នាទី រំលងអធ្រាត្រឈានចូលថ្ងៃទី១២ ខែ មករា ឆ្នាំ២០១១ នៅចំណុចភូមិគ្រឹះលោកចម ប្រសិទ្ធ ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ដែលមានទី តាំងតាមបណ្ដោយផ្លូវអូរដឹមកប់ស្រូវ ស្ថិតក្នុងភូមិចាក់ជ្រូក សង្កាត់សំរោងក្រោម ខណ្ឌដង្កោ។
ជនសង្ស័យដែលត្រូវចាប់ខ្លួនមានឈ្មោះសោម វឿន ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ក្រោយពេលចាប់ខ្លួនជនសង្ស័យរូប នេះប៉ូលិសឈានទៅចាប់ស្រ្តីម្នាក់ទៀតជាកម្មកររោងចក្រ មានឈ្មោះទន់ តុរីស អាយុ២៣ឆ្នាំ ស្នាក់នៅផ្ទះជួលក្បែររោងចក្រកាត់ដេរប៊ីរី ភូមិជម្ពូវន្ត សង្កាត់ចោមចៅ ខណ្ឌដង្កោ មានស្រុកកំណើតនៅខេត្តកំពង់ធំ ដោយជាប់ចោទរើសបាននិងប្រើប្រាស់ស៊ីមកាតទូរស័ព្ទរបស់អង្គរក្សលោក ចម ប្រសិទ្ធ៕
http://www.kampucheathmey.com/local-...-11-20-13.html