ប្លែកៗ៖ តាមការអោយពីក្រុមអ្នកវិទ្យាសាស្រ្ដ របស់អង្គការណាសា កាលពីពេលថ្មីៗ កន្លងទៅនេះ បានអោយដឹងថា មានកាលេចនូវដានបាតជើងដ៏ធំចម្លែកមួយ នៅលើផ្ទៃរាបនៃភពព្រះអង្គារ។

width=457តាមការអោយដឹងពីអង្គការណាសា បានបង្ហាញថា បាតជើងដ៏ធំមួយនេះ វាមានភាពស្រដៀងទៅនឹងដានបាតជើងនៅលើភពព្រះច័ន្ទ ដែលគឺយល់ថា ជាដានជើងរបស់លោក Neil Armstrong ដែលបានចុះចតនៅលើភពព្រះច័ន្ទនាថ្ងៃទី ២០ កក្កដា ឆ្នាំ ១៩៦៩ ។ ទោះបីជាយ៉ាងណាក៏ដោយ ក៏លោក David Weaver ជំនួយការរដ្ឋបាលទំនាក់ទំនងអង្គការណាសា​ បានបាននិយាយថា បាតជើងនេះគឺត្រូវបានផ្ដិតយកដោយម៉ាស៊ីនស័យប្រវត្ដ Navcam On Sol (2012-10-03  19:08:27 UTC) ។

width=457

បើតាមកាសន្និដ្ឋានដំបូងរបស់ក្រុមអង្គការណាសា បានអោយដឹងថា ដានបាតជើងនេះ គឺជាស្លាកស្នាមដែលអាចកើតឡើដោយសារការប៉ះទង្គិចរវាងសំណឹកទឹក និងខ្យល់ដែលមាននៅលើភពព្រះអង្គារ ទៅនឹងគន្លងតារាវិថីផ្សេងៗ ខណៈដែលវាបានធ្វើដំណើរលើវិថីគោចររបស់ខ្លួនវាផ្ទាល់។ប៉ុន្ដែ អ្វីដែលអោយមានការងឿងឆ្ងល់ ដល់ក្រុមអ្នកវិទ្យាសាស្ដ្រគឺថា ដានជើងនេះមិនត្រូវបានរលប់បាត់ក្នុងរយៈពេលដ៏យូរអង្វែង ខណៈវាមានខ្យល់ ធូលី និងទឹកបោកបក់លើវា៕

 

ដោយ៖ រក្សាប្រភព៖ dailymail