រាជធានីភ្នំពេញ ៖ គ្រោះ​ថ្នាក់​ចរា​ចរណ៍​​មួយ​​គួរ​ឱ្យ​ព្រឺ​ក្បាល ​ដោយ​រថយន្ត​ប្រភេទ FUSO មួយ​គ្រឿង​បាន​កិន​បុរស​ម្នាក់​​បែក​ក្បាល​​​ធ្លាយ​ខួរ​ស្លាប់​​យ៉ាង​អាណោច​ អាធ័ម ​ព្រោះ​តែ​​អ្នក​បើក​បរ​ស្រវឹង​ស្រា​ជោក​ជាំ ។ ករណី​នេះ​បាន​កើត​ឡើង​​នៅ​វេលា​ម៉ោង​១០​និង​២៥​នាទី​យប់ ​ថ្ងៃ​ទី​១១ មករា នៅ​លើ​ផ្លូវ​ជាតិ​លេខ​៥ ក្នុង​សង្កាត់​ព្រែក​ព្នៅ ខណ្ឌ​សែន​សុខ ។ ជន​រង​គ្រោះ​​ដែល​ត្រូវ​រថយន្ត FUSO កិន​​ស្លាប់​​នេះ​ឈ្មោះ​លឹម សុខ​ម៉េង ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មាន​​មុខ​របរ​លក់​ដូរ ស្នាក់​នៅ​ភូមិ​ព្រែក​​ព្នៅ ​សង្កាត់​ព្រែក​ព្នៅ ខណ្ឌ​សែន​សុខ ចំណែក​​ឯ​អ្នក​​បើក​បរ​រថយន្ត​កិន​ជន​រង​គ្រោះ​​​ត្រូវ​ប៉ូលិស​ឃាត់​ខ្លួន​ ឈ្មោះ​ជីវ ពៅ ​ភេទ​ប្រុស អាយុ​​២៥​ឆ្នាំ មាន​ទី​លំនៅ​ភូមិ​រកា ឃុំ​រកា ស្រុក​មោង​ឫស្សី ខេត្ត​បាត់​ដំបង ។

តាម​ប្រភព​ព័ត៌​មាន​ពី​មន្ត្រី​ប៉ូលិស​ផ្នែក​សណ្តាប់​ ធ្នាប់​ចរាចរណ៍​​ខណ្ឌ​សែន​សុខ ដែល​បាន​ចុះ​ទៅ​ដល់​កន្លែង​កើត​ហេតុ​បាន​ឱ្យ​ដឹង​ថា ​ដំបូង​ឡើយ​រថយន្ត​ FUSO បើក​​បរ​ដោយ​ឈ្មោះ​​ជីវ ពៅ បាន​​បោះ​ពួយ​ពី​ជើង​ទៅត្បូង​តាម​ផ្លូវ​ជាតិ​លេខ​៥ ស្រាប់​តែ​​មក​ដល់​ចំណុច​កើត​ហេតុ​ខាង​លើ​​បាន​ទៅ​បុក​ជា​មួយ​ម៉ូតូ​មួយ​ គ្រឿង​ម៉ាក​ហុង​ដា ពណ៌ខ្មៅ ស្លាក​លេខ 1AQ-2295 ដែល​បើក​​ដោយ​​ជន​រង​គ្រោះ​លឹម សុខ​ម៉េង ​​ក្នុង​ទិស​ដៅ​បញ្ច្រាស​​គ្នា​ពី​ត្បូង​ទៅ​ជើង បណ្តាល​ឱ្យ​កង់​រថយន្ត​កិន​ជន​រង​គ្រោះ​​បែក​ក្បាល​ធ្លាយ​ខួរ​ស្លាប់​ភ្លាមៗ ​នៅ​កន្លែង​​យ៉ាង​​​អាណោច​អាធ័ម​ជា​ទី​បំផុត​ រី​​ឯ​ម៉ូតូ​ត្រូវ​ខូច​ខាត​យ៉ាង​ដំណំ​ផងដែរ ។ ​ភ្លាម​នោះ​កំលាំង​ប៉ូលិស​បាន​ឃាត់​អ្នក​បើក​បរ និង​​រថយន្ត​​មក​​កាន់​អធិ​ការ​ដ្ឋាន​ខណ្ឌ​​ដើម្បី​​រង់​ចាំ​ធ្វើ​ការ​ដោះ​ ស្រាយ ៕

http://kohsantepheapdaily.com.kh/art...12-030250.html