ចិន៖ ស្ដ្រីម្នាក់មានឈ្មោះ លីន ( Lin) ជាជនជាតិចិនត្រូវបានបញ្ជូនទៅមន្ទីពេទ្យខេត្ត ដោយសារនាងបានពុល និងរលាកអណ្ដាត ក្រោយពីបានផឹកភេសជ្ជៈ Sprite នៅក្នុងភោជនីដ្ឋានមួយដែលមានឈ្មោះថា Fujian ស្ថិតនៅប៉ែកខាងត្បូង ឈាងខាងកើតនៃប្រទេសចិន។ នេះបើតាមការរាយការណ៍របស់គ្រូពេទ្យក្នុងខេត្តនោះ។


ភោជនីយដ្ឋាន Fujianតាមការប្រាប់ពីលោកគ្រូពេទ្យក្នុងខេត្ត Fujian បានអោយដឹងថា កាលពី ២៨ឧសភា មានស្រ្ដីម្នាក់មានសភាពរលាករណ្ដាត និងបំពង់ករយ៉ាងធ្ងន់ធ្ងរ បន្ទាប់ពីនាងបានផឹកទឹកភេសជ្ជៈ ម៉ាកSprite ក្នុងភោជនីយដ្ឋានមួយក្នុងខេត្ត។ លោកគ្រូពេទ្យដដែលបានបន្ដទៀតថា ការដែលនាងពុលបែបនេះ គឺមកពីនាងបានផឹកភេសជ្ជៈ មានជាតិក្លូរីន ជាសារធាតិម្យ៉ាងគេដាក់សម្លាប់មេរោគ។ ដូច្នេះហើយទើបនាង លីន មានអាការៈក្អួតចង្អោយ៉ាងខ្លាំង ដែលអាចប៉ះពាល់ដល់បំពង់ករ និងអណ្ដាតយ៉ាងធ្ងន់ធ្ងរបែបនេះ។
ពត៌មានរបស់ Beijing បានរាយការណ៍ថា៖ ក្រុមហ៊ុនផលិត Sprite របស់Coca- Cola បានចេញមកបកស្រាយថា ក្រុមហ៊ុនយើងខ្ញុំបានត្រួតពិនិត្យ យ៉ាងម៉ត់ចត់មុននឹងដាក់លក់លើទីផ្សារ តែពុំបានឃើញមានសារធាតុពុលអីនោះទេ។ មិនតែប៉ុណ្ណោះពួកយើងបានបញ្ជូនផលិតផលទាំអស់នេះទៅកាន់ភ្នាក់ងារសុខភាពដើម្បីត្រួតពិនិត្យហើយដែរ។
សារពត៌មានជាតិមួយក៏បានចេញផ្សាយផងដែរថា៖ ក្នុងនាមយើងជាអ្នកលក់ និងអ្នកផលិតត្រូវតែយកចិត្តទុកដាក់អោយបានខ្ពស់ ពីផលិតផល និងជាពិសេសត្រូវតែគិតគូរអោយបានម៉ត់ចត់ចំពោះសុខភាពអ្នកប្រើប្រាស់៕
ដោយ៖ សារិនប្រភព៖ whatsonsanya