១០. Hoa Lo (នៅប្រទេសវៀតណាម)

ពន្ធធានាគារនេះត្រូវបានកសាងឡើងដោយអាណានិគមបារាំងកាលពីឆ្នាំ១៨៩៦នៅជាយ
ក្រុង។ នេះជាទីកន្លែងឃុំឃាំងអ្នកទោសនយោបាយអ្នកស្រឡាញ់ជាតិ និងមនុស្សកុម្មុយនីស
ប្រឆាំង រដ្ឋភិបាលអាណានិគមបារាំង។

៩. Tuol Sleng នៅកម្ពុជា

សារមន្ទីប្រល័យពុជសាស្រ្តទួលស្លែងគឺជាសារមន្ទីមួយដែលនិយាយអំពីទោសឧក្រិដ្ឋ
ប្រល័យពុជសាស្រ្តក្នុងរបបខ្មែរក្រហម ពីឆ្នាំ១៩៧៥ ដល់១៩៧៩។ ក្នុងរយៈពេល៤ឆ្នាំ
កាន់កាប់អំណាចរបស់ខ្មែរក្រហម ពន្ធធានាគារនេះបានឃុំឃាំងមនុស្សចំនួន ប្រហែល
១៧,០០០នាក់។ មានមនុស្សរាប់ពាន់នាក់ត្រូវគេធ្វើទណ្ដកម្មនៅទីនេះ ហើយមាន
ត្រឹមតែមនុស្ស មួយចំនួនតូចដែលអាចចេញពីពន្ធធានាគារនេះដែលនៅរស់។
ការងារជាបុគ្គលិកនៅពន្ធធានាគារមួយដែលមានឈ្មោះ ក្នុងបញ្ជីពន្ធធានាគារសាហាវបំផុតទាំង១០លើពិភពលោក
៨.
Port Arthur នៅអូស្រ្តាលី

Port Arthur ជាពន្ធធានាគារនៅ Tasmania អូស្រ្តាលី។ ជាពិសេសកាលពីថ្ងៃទី២៨មេសា
ឆ្នាំ១៩៩៦ ជនវាយប្រហារដោយកាំភ្លើងម្នាក់ បានសម្លាប់ មនុស្ស៣៥នាក់ និងធ្វើឲ្យ
២១នាក់រងរបួសនៅពន្ធធានាគារនេះ។

៧. Elmina នៅហ្គាណា

ត្រូវបានសាងសងឡើងនៅឆ្នាំ១៤៩២ Elmina នៅហ្គាណាជាកន្លែងឃុំឃាំងទាសករ។
គេបានឲ្យដឹងថា នៅទីនេះ បន្ទប់ឃុំឃាំងមួយ អាចឡើងដល់២០០នាក់នៅជាមួយគ្នា។
គេគ្មាន កន្លែងគ្រប់គ្រាន់ដើម្បីដែកផង។

៦. Robben island នៅអាមេរិកខាងត្បូង

កោះ Robben នៅCape Townអាមេរិកខាងត្បូង។ កោះនេះគឺមានមុខងារជាច្រើន ក្នុងនោះ
មានរយៈពេលមួយវាត្រូវបានធ្វើជាពន្ធធានាគារក្រោមអាណានិគម។

៥. Maison des Esclaves (ប្រទេស សេនេហ្គាល)

ពន្ធធានាគារ Maison des Esclaves គឺស្ថិតនៅលើកោះGoree របស់សេនេហ្គាលដែលជា
កន្លែងឃុំឃាំងទាសករអាហ្វ្រីក។

៤. Chateau d�If (ប្រទេសបារាំង)

កាលពីឆ្នាំ ១៦៣៤ ដល់ចុងសតវត្សន៍ទី១៩ Chateau d�If ជាពន្ធធានាគារសំរាប់អ្នក
ទោសនយោបាយ និងអ្នកទោសសាសនា។

៣. Devil�s Island (បារាំង)

ឆ្នាំ១៨៥២ពន្ធធានាគារនេះចាប់ផ្តើមត្រូវបានប្រើជាផ្លូវការ។ អ្នកទោសនៅទីនេះ
ប្រសិនបើ ហ៊ានរត់ចេញពីពន្ធធានាគារ គឹនឹងត្រូវប្រឈមមុខនឹងស្ទឹង និងព្រៃធំ
ជាច្រើន។ ពន្ធធានាគារនេះក៏ល្បីក្នុងការប្រើទណ្ឌកម្មសាហាវគ្រប់ប្រភេទ។

២. London Tower (អង់គ្លេស)

London Tower ធ្លាប់ជាពន្ធធានាគារក្នុងរយៈពេលពីឆ្នាំ១១០០ ដល់ចុងសតវត្សន៍ទី២០។
អ្នកទោស ល្បីដែលធ្លាប់ត្រូវដាក់គុកនៅទីនេះគឺមាន Thomas More, ស្តច Henry VI,
Anne Boleyn និង Catherine Howard (ប្រពន្ធរបស់ Henry VIII), Rudolph Hess។ នេះជា
ពន្ធធានាគារ មានរឿងខ្មោចច្រើនជាងគេនៅប្រទេសអង់គ្លេស។

១. Alcatraz (អាមេរិក)

Alcatraz ជាពន្ធធានាគារល្បីជាងគេនៅអាមេរិក។ ពន្ធធានាគារនេះ
ស្ថិតនៅលើ កោះថ្មធំមួយ ហើយព័ទ្ធជុំវិញគឺទឹកត្រជាក់ ដូច្នេះប្រសិបើចង់រត់ចេញពី
ពន្ធធានាគារនេះគឺមិនងាយស្រួលនោះទេ។ កាលពីមុន ក្នុងចំណោមមនុស្សរត់ចេញ
ពីគុក ៣៦នាក់ មាន២៣នាក់ត្រូវចាប់ឡើងវិញ ៦នាក់ត្រូវបាញ់ឬស្លាប់ ២នាក់លេចទឹក ដោយឡែក៥នាក់់មិនរកឃើញ តែគេជឿថា គេអាចលេចទឹកហើយមិនរកឃើញ
សាកសព។

ប្រភព៖ bee .
ដោយ៖ មិនា .