ក្រុមជំរើសជាតិប៉ូឡូញបានចាប់ផ្តើមការប្រកួតប្រកបដោយភាពក្លាហានមោះមុត ទន្ទឹមនឹងនោះក្រុមជំរើសជាតិក្រិច ក៏មានការលេងដោយស្មារតីជឿជាក់រឹងដូចដែកថែបផងដែរ។

ក្រុមម្ចាស់ផ្ទះក្រិចបានធ្វើការវាយសំរុកភ្លាម បន្ទាប់ពីសំលេងកញ្ចែចាប់ផ្តើមការប្រកួតបន្លឺឡើងនិងបង្កភាពគ្រោះថ្នាក់ជាច្រើនដល់គូប្រកួត។ ចំណែកប៉ូឡូញ ក៏មិនបានលាក់លៀមនូវសមត្ថភាពរបស់ខ្លួនឡើយ ឆ្លើយតបនឹងសំពាធរបស់គូប្រកួត ប៉ូឡូញមិនបានបន្ធូរដៃឡើយ ដោយបានធ្វើការវាយបកទៅវិញដើម្បីស្វែងរកគ្រាប់បាល់។ ជាលទ្ធផលនៅនាទីទី17 ក្រុមជំរើសជាតិប៉ូឡូញក៏ធ្វើបានសំរេចក្នុងការរកគ្រាប់បាល់នាំមុខគូប្រកួត ដោយការតែតបាល់បញ្ចូលទីដោយកីឡាករខ្សែប្រយុទ្ធ Lewandowski។

/

ក្រិចធ្វើបានយ៉ាងល្អនៅតង់ទី2 ទោះលេងតែកីឡាករ10នាក់ក៏ដោយ

ចូលដល់តង់ទី2 ប៉ូឡូញកាន់តែមានប្រៀបថែមទៀតនៅពេលដែលកីឡាករSokratis របស់ក្រិចទទួលបានកាតលឿងជាលើកទី2(ស្មើកាតក្រហមមួយ) ដេញចេញពីការប្រកួត។ ប៉ុន្តែដោយការមិនបាក់ស្មារតី ជាមួយនឹងការខំប្រឹងប្រែងប្រកួតរបស់ម្ចាស់ជើងឯកយូរ៉ូ ឆ្នាំ2004 ពួកគេក៏រកបានគ្រាប់បាល់ស្មើវិញនៅនាទីទី50 ដោយការស៊ុតបាល់បញ្ចូលទីដោយកីឡាករSalpingidis ។ ចប់ការប្រកួតក្រុមទាំងពីរទទួលបានពិន្ទុមួយក្រុម 1ពិន្ទុដោយលទ្ធផលស្មើ 1-1 ៕

វីដេអូ Highlight Goals លទ្ធផល 1-1

លទ្ធផល៖ ប៉ូឡូញ - ក្រិច (1-1)រកគ្រាប់បាល់៖ Lewandowski 17’ – Salpingidis 50’កីឡាករចូលប្រកួត

ប៉ូឡូញ: 1 Wojciech Szczesny, 15 Damien Perquis, 20 Lukasz Piszczek, 2 Sebastian Boenisch, 13 Marcin Wasilewski, 16 Jakub Blaszczykowski, 10 Ludovic Obraniak, 8 Maciej Rybus, 11 Rafal Murawski, 7 Eugen Polanski, 9 Robert Lewandowski

ក្រិច: 1 Konstantinos Chalkias, 8 Avraam Papadopoulos, 20 Jose Holebas, 15 Vassilas Torosidis, 19 Sokratis Papastathopoulos, 2 Giannis Maniatis, 21 Kostantinos Katsouranis, 18 Sotirios Ninis, 10 Giorgios Karagounis, 7 Georgios Samaras, 17 Theofanis Gekas

ដោយ៖ ណាណូប្រភព៖ 24h