ទីក្រុងហាណូយ៖ បក្សកុំមុយនីស្តវៀតណាម បានចាប់ផ្តើមមហាសន្និបាត ៥ឆ្នាំរបស់ខ្លួន នៅថ្ងៃពុធ ទី១២ មករានេះ ដើម្បីជ្រើសរើសមេដឹកនាំរបស់ពួកគេ ខណៈដែលប្រទេសនេះមានកំណើនសេដ្ឋកិច្ចលូតលាស់លឿនបំផុត ក្រោមការគំរាមកំហែង និងប្រព័ន្ធនយោបាយ ដែលមិនវិវត្តន៍ទៅមុខរហ័សឡើយសម្រាប់ចំណុចខ្លះ។
លោក ទ្រុង តាន់ សាង សមាជិកជាន់ខ្ពស់មួយរូប នៃការិយាល័យនយោបាយ បានថ្លែងបន្ទាប់នាយករដ្ឋមន្ត្រី ង្វៀន តាន់ ដុង និងក្រុមមេដឹកនាំកំពូលៗដទៃទៀត ចូលអង្គុយនៅលើកៅអីក្រហមនៅខាងមុខនៃសាលប្រជុំ នៅជិតរូបសំណាក់វីរបុរសស្ថាបនិកជាតិ ហូ ជីមិញ ថា៖ �ថ្ងៃនេះ យើងប្រារព្ធមហាសន្និបាតបក្សរបស់យើង�។
លោក សាង ដែលត្រូវក្រុមអ្នកអង្កេតការណ៍និយាយថា គាត់មានឱកាសល្អអាចនឹងត្រូវបានតែងតាំងជាប្រធានាធិបតីរបស់ប្រទេស វៀតណាមនោះ បានថ្លែងថា ការងារប្រជុំរយៈពេល ៨ថ្ងៃនេះ គឺជាភារកិច្ចដ៏សំខាន់ និងប្រកបដោយភាពរុងរឿងណាស់។
រដ្ឋដឹកនាំដោយឯកបក្សមួយនេះ កំពុងតែប្រឹងប្រែងកសាងនូវប្រទេសឧស្សាហកម្មទំនើបមួយនៅត្រឹម ឆ្នាំ២០២០ ប៉ុន្តែ បែរជាប្រឈមមុខនឹងបញ្ហាបន្ទាន់នានា ដែលរួមមាន បញ្ហាអតិផរណាខ្ពស់ ភាពទន់ខ្សោយផ្នែករូបិយប័ណ្ណ អំពើពុករលួយជាប្រព័ន្ធ និងវិស័យរដ្ឋទាំងមូលតែម្តង។
អ្នកការទូតអាស៊ីម្នាក់ បានថ្លែងថា៖ �ថ្នាក់ដឹកនាំថ្មីណាមួយដែលនឹងចូលកាន់តំណែងនាពេលខាងមុខ នឹងមិនមានជម្រើសឡើយ ប៉ុន្តែត្រូវតែជំរុញឲ្យមានកំណែទម្រង់សេដ្ឋកិច្ចធំធេង�។ អ្នកការទូតរូបនេះថ្លែងដូច្នេះ ដោយសារតែបានកត់សម្គាល់ពីការផុសឡើងនៃការប្រកួតប្រជែងពីបណ្តា ប្រទេសជិតខាង ដូចជា ឥណ្ឌូនេស៊ី និងហ្វីលីពីន។
យុទ្ធសាស្ត្រសេដ្ឋកិច្ច-សង្គមសម្រាប់រយៈពេល ១០ឆ្នាំក្រោយ ដែលនឹងត្រូវពិភាក្សានៅឯមហាសន្និបាតនោះ បានលើកឡើងឲ្យអនុវត្តកំណែទម្រង់ ដែលក្រុមវិនិយោគិនបរទេសត្រូវការជាយូរមកហើយនោះ។
http://khmer.phnompenhpost.com/index...ion&Itemid=102