(ម៉ាឌ្រីដ)៖ កំហុសរបស់អ្នកចាំទី Sergio Rico បានធ្វើឲ្យក្តីស្រម៉ៃរកបាន៣ពិន្ទុនៅក្នុងផ្ទះរបស់ Alaves ត្រូវបានរលាយទៅវិញ នៅនាទីទី៧៥ ដោយសារតែការចាប់បាល់ក្រឡក ធ្វើឲ្យកីឡាករ Katai មានឱកាសបំប៉ោង សំណាញ់ទីតាមបានស្មើ ១-១ ក្នុងក្របខណ្ឌ La Liga យប់មិញនេះ។

កីឡាករ Ben Yedder ជាអ្នកស៊ុតគ្រាប់នាំមុខឲ្យ Sevilla ក្នុងនាទីទី២៣ តែ៣ពិន្ទុត្រូវបានរលាយបាត់ទៅវិញនៅនាទីទី៧៥ នៅពេលដែលកីឡាករ Katai ជួយឲ្យក្រុមសមាជិកថ្មីនារដូវកាលឆ្នាំ ២០១៦-២០១៧ នេះតាមបានស្មើវិញនោះ ដោយសារតែអ្នកចាំទីបានធ្វើឲ្យមានកំហុសដោយតែចាប់ខុសបាល់ ពេលគូប្រកួតទាត់ចេញពីជ្រុងម្ខាងងាយៗនោះ។

១ពិន្ទុបន្ថែមនេះដែរ បានធ្វើឲ្យ Sevilla បន្តឈរនៅលេខរៀងទី៣ បណ្តោះអាសន្នដដែលគិតត្រឹមសប្តាហ៍ទី២៦ ជើងទី២នេះ ដោយរកបាន៥៦ពិន្ទុ តាមពីក្រោយ Real Madrid ៣ពិន្ទុ និងចាញ់ក្រុមកំពូលតារាង FC Barcelona ដល់ទៅ ៤ពិន្ទុ៕

Image

Sevilla's

Sevilla's

Alaves

Sevilla

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង