Logo, Camnews

Facebook ចេញមុខងារថ្មី "Live សម្លាប់ខ្លួន" លែងស្រួលដូចមុខហើយ ព្រោះបច្ចេកវិទ្យា Al ដូច IronMan អាចជួយ

02/03/2017 17:20

ព័ត៌មានបច្ចេកវិទ្យា ៖ Facebook បានបញ្ចេញមុខងារថ្មី ដែលមានប្រសិទ្ធភាពខ្ពស់ ក្នុងការការពារ ការធ្វើអត្តឃាត (សម្លាប់ខ្លួន) ដែលការធ្វើអត្តឃាតគឺតែងតែកើតមានឡើង ៤០វិនាទីម្តងនៅជុំវិញ ពិភពលោក ជាពិសេស ការធ្វើអត្តឃាតនេះហើយ គឺជាមូលហេតុស្លាប់លំដាប់ទី ២ ក្នុងចំណោម មិត្តៗយុវវ័យ ។ 

/

ខណៈពេលដែលមុខងារថ្មីនេះ បានបំពាក់នូវការការពារ ការធ្វើអត្តឃាតនោះ វាគឺជួយសម្រួល ដល់អ្នកលេងហ្វេសប៊ុក ឲ្យកត់សម្គាល់បានថា មិត្តអ្នកកំពុងតែចង់ធ្វើអត្តឃាត ហើយលោកអ្នក អាចធ្វើសេចក្តីរាយការណ៍ទៅកាន់ស្ថាប័នដែលពាក់ព័ន្ធភ្លាមៗ ដើម្បីអន្តរាគមន៍ ។ ឥលូវនេះ ក្រុម ហ៊ុនហ្វេសប៊ុក កំពុងតែធ្វើតេស្តិ៍សាកល្បង (Testing) នូវបច្ចេកវិទ្យា Al (Artificial Intelligence ឬប្រាជ្ញាសិប្បនិមិត្ត) ដែលវាមានសមត្ថភាពខ្ពស់ក្នុងការ detect រាល់មតិខមមិន ដែលអាចប៉ាន់ស្មាន បានថា ជាប់ពាក់ព័ន្ធនឹងការប៉ុនប៉ងធ្វើអត្តឃាត ។ ភ្លាមៗនោះហើយ ដែលក្រុមការងារមួយក្រុមពី ហ្វេសប៊ុក មានឈ្មោះថា Community Operations teams ឆែកមើលព័ត៌មានលម្អិត និង ស្វែងរក ដំណោះស្រាយល្អៗដល់អ្នកចង់ធ្វើអត្តឃាត តាមរយៈការប្រើបណ្តាញហ្វេសប៊ុក ។ 

ច្រើនជាងនេះទៅទៀត បច្ចេកវិទ្យា Al (Artificial Intelligence ឬប្រាជ្ញាសិប្បនិមិត្ត) ពីហ្វេសប៊ុក នោះ ក៏ជួយសម្រួលដល់អ្នកលេងហ្វេសប៊ុកផ្សេងទៀត ឲ្យជួយដល់មិត្ត​ដែលកំពុងតែមានបញ្ហា តាមរយៈការប្រើប្រាស់បណ្តាញហ្វេសប៊ុក ថាពួកគេកំពុងតែចង់សម្លាប់ខ្លួន ដោយអ្នកលេងទាំង អស់អាចធ្វើសេចក្តីរាយការណ៍ (Report) ទៅកាន់ ស្ថាប័នពាក់ព័ន្ធទាំងឡាយណា ដែលសហការជាមួយនឹង ហ្វេសប៊ុករួចជាស្រេច ក្នុងការជួយអ្នកដែលចង់សម្លាប់ខ្លួន ។ យ៉ាងណាក៏ដោយចុះ បច្ចេកវិទ្យា Al ឬ (Artificial Intelligence ឬប្រាជ្ញាសិប្បនិមិត្ត) ពីហ្វេសប៊ុក មួយនេះ ដែលជួយការ ការពារអ្នកដែលប៉ុនប៉ងចង់សម្លាប់ខ្លួននោះ កំពុងតែធ្វើតេស្តិ៍សាកល្បងដោយមានការកំណត់ ពោល limited test នៅសហរដ្ឋអាមេរិកតែប៉ុណ្ណោះ តែប្រសិនបើរកឃើញថា មានប្រសិទ្ធភាព ពិតប្រាកដមែន នោះមានការដាក់ដំណើរការនៅជុំវិញពិភពលោក ។ 

គួររំឮកថា បើសិនជាជោគជ័យ មុខងារថ្មីនេះ នឹងជួយឲ្យលោកអ្នក ធ្វើ report ទៅកាន់ហ្វេសប៊ុក ថាមិត្តភក្កិរបស់អ្នកចង់សម្លាប់ខ្លួនហើយ ខណៈពេលដែលគេកំពង់តែ Live ឬ Chat នៅក្នុង Messenger ថាពួកគេចង់សម្លាប់ខ្លួន ។ ច្រើនជាងលោកអ្នក Report បច្ចេកវិទ្យា Al របស់ហ្វេសប៊ុក នឹង detect ដោយឯកឯងរួច ផ្ញើទៅកាន់ក្រុមការងារ Community Operations teams របស់ហ្វេសប៊ុក ។ វីដេអូ Live របស់មិត្តភក្កិអ្នកចង់សម្លាប់ខ្លួន លោកអ្នកអាច report និងស្វែងរក ជំនួយបាន តាមរយៈការចុចរូប បេះដូង ដែលមាននៅផ្ទាំង Live Video Facebook ៕

/

/