ប្រភពព័ត៌មានមួយ ទើបតែផ្គត់ផ្គង់នូវបណ្តាព័ត៌មានថ្មីបំផុត បានឲ្យឃើញថា LG បានបន្តសហការជាមួយ Google ក្នុងការច្នៃបង្កើតស្មាតហ្វូនត្រកូល Nexus ជំនាន់បន្ទាប់ ពី Nexus 4 កាលពីឆ្នាំ 2012។ មិនមែនមានតែស្មាតហ្វូននោះទេ, សារព័ត៌មាន Korea Times ពីកូរ៉េខាងត្បូង នៅបានបង្ហើបឲ្យដឹងថា LG នឹងផលិត ផលិតផលជាច្រើនផ្សេងទៀតដល់ Google, នៅចំពោះមុខគឺមាន TV OLED។ 

/គំរូរចនាម៉ូតសាកល្បងមួយរបស់ Nexus 5

បច្ចុប្បន្ន ក្រៅពី Version Android បន្ទាប់ (ដែលអាចជា Key Lime Pie) នៅមិនទាន់មានព័ត៌មានចចាមអារាមអ្វីច្រើនទេ ពាក់ព័ន្ធនឹង Nexus ជំនាន់បន្ទាប់របស់ Nexus 4។ និយាយពី TV ប្រភពចចាមអារាមបានឲ្យដឹងថា នឹងមាន TV OLED មួយក្រោមការសហការគ្នារវាង Google និង LGទន្ទឹមនឹងបណ្តាស៊េរី Google TV សព្វថ្ងៃ៕

ដោយ៖ សិលាប្រភព៖ TTE & VR