ភ្នំពេញ*៖ ខ្សែវីដេអូខ្លីមួយ ដែលថតពីសកម្មភាព ជម្លោះរវាងអ្នកជិះម៉ូតូ និងនគរបាលចរាចរណ៍ នៅក្នុងទីក្រុងភ្នំពេញ ត្រូវបាន គេផ្ញើមកឱ្យមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ជួយផ្សព្វផ្សាយបន្ត ដើម្បីចែកជូនមិត្តអ្នកទស្សនា និងជួយធ្វើការវិភាគទាំងអស់គ្នា តើសកម្មភាព នៅក្នុងខ្សែវីដេអូនេះខាងណាខុសខាងណាត្រូវ ខាងណាខ្លាំង ខាងណាខ្សោយ។
តាមសម្លេងដែលគេស្តាប់ឮនៅក្នុងខ្សែ វីដេអូ មន្ត្រីនគរបាលចរាចរណ៍បានធ្វើការ ចោទប្រកាន់ទៅលើស្ត្រី ដែលជាអ្នកបើកបរ ម៉ូតូល្មើសច្បាប់ចរាចរណ៍ ហើយពេលនគរ បាលតាមឃាត់បុកម៉ូតូនគរបាលថែមទៀតផង ។ ប៉ុន្តែខាងស្ត្រីបើកម៉ូតូវិញ បានធ្វើការ ប្រកែកបដិសេធថា ខ្លួនមិនបានល្មើសមិនបាន បុកម៉ូតូនគរបាល ហើយខ្លួនប្រញាប់ដឹកកូន ទៅព្យាបាលនៅមន្ទីរពេទ្យ តែមន្ត្រីនគរបាល ឃាត់ម៉ូតូរបស់ខ្លួនប្រុងទារលុយ តែរឿងពិត យ៉ាងណានោះ គ្មានអ្នកណាដឹងឡើយគឺមិត្ត អ្នកទស្សនាអាចធ្វើការវិនិច្ឆ័យ ដោយខ្លួនឯង ចុះ ក្រោយពីមើលខ្សែវីដេអូនេះរួច ។
អ្នកទស្សនាមួយរូបបានប្រាប់ដើមអម្ពិល ឱ្យដឹងថា អ៊ីចឹងហើយឱ្យសមមុខប៉ូលិស ចរាចរណ៍ ព្រោះពូកែណាស់រឿងចាប់ផាក អ្នកជិះម៉ូតូឡានកញ្ចាស់ៗ បើប៉ះឡានស៊េរី ទំនើបៗ ទោះចកកណ្តាលផ្លូវ បើកល្មើសភ្លើង ស្តុប គឺគ្មានហ៊ានទៅក្បែរគេទេ ។ អ្នកទស្សនា ម្នាក់ទៀតបានឱ្យដឹងថា ក្រោយពីមើលខ្សែ វីដេអូនេះ គួរឱ្យអាណិតលោកប៉ូលិសចរា ចរណ៍ដល់ហើយ ទើបនឹងឃាត់បានមួយម៉ូយ សង្ឃឹមបានកាហ្វេទឹកកក បែរជាប៉ះចំស្រី កប៉ាល់ភ្លើងខ្មាសគេទាំងព្រឹក ពិតជាស៊យមែន ថ្ងៃនេះ ។
ខាងក្រោមនេះជាខ្សែវីដេអូ ស្តីពីសកម្ម ភាពជម្លោះរវាងអ្នកធ្វើដំណើរ និងនគរបាលចរាចរណ៍។
http://dap-news.com/index.php?option...news&Itemid=50