ភ្នំពេញ ៖ អគ្គិភ័យ​មួយ​បាន​ឆាប​ឆេះ​លំនៅឋាន​ប្រជាពលរដ្ឋ​នៅ​ផ្ទះ លេខ​១០៨ E1 ជាន់​ទី​មួយ ផ្លូវ​លេខ​​១៨២ នៅ​ក្បែរ​​ផ្សារ​អូរឫស្សី ក្នុង​សង្កាត់ បឹង​ព្រលឹត​ខណ្ឌ​៧មករា កាល​ពី​វេលា​ម៉ោង​ប្រមាណ​១០​ព្រឹក ថ្ងៃទី​១២ ខែ​មករា ឆ្នាំ​២០១១​។

សេចក្ដីរាយការណ៍​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា សមត្ថកិច្ចប៉ូលិស កងរាជអាវុធហត្ថ និង មន្រ្តីពន្លត់អគ្គិភ័យ បានចេញប្រតិបត្តិការពន្លត់​ដោយ​ប្រើប្រាស់​រថយន្តបាញ់​ទឹក​ប្រមាណ​ជា១០​ គ្រឿង​បន្តបន្ទាប់​គ្នា​ដើម្បី​បាញ់​ពន្លត់គ្រប់គ្រងអគ្គិភ័យ។

សមត្ថកិច្ចមិនទាន់​បញ្ជាក់​ពីមូលហេតុ​នៃ​ការ​បង្ក​ជា​ អគ្គិភ័យនោះនៅឡើយ​ទេ ហើយ​ទំហំ​នៃ​ការខូចខាត​ក៏​មិនទាន់​ដឹង​ចំនួន​ពិតប្រាកដ​នៅឡើយ​ដែរ ព្រោះ​ផ្សែង​ខ្មួលខ្មាញ់​កំពុង​តែ​ចេញ​ពីក្នុងផ្ទះ ដែល​កើត​អគ្គិភ័យ​នោះ។

សេចក្ដីរាយការណ៍​លំអិតកម្ពុជាថ្មី​នឹង​ផ្សាយ​ជូន​ជា​បន្តបន្ទាប់​ទៀត៕

http://www.kampucheathmey.com/local-...-04-22-42.html