(អាហ្សង់ទីន)៖ កីឡាករខ្សែប្រយុទ្ធជួរមុខ Lionel Messi ស៊ុតបញ្ចូលទីបាន១គ្រាប់នៅនាទីទី៤៣ ចុងម៉ោងក្នុងវគ្គទី១ ជួយឲ្យម្ចាស់ផ្ទះអាហ្សង់ទីន ឈ្នះក្រុមភ្ញៀវអ៊ុយរូហ្គាយ ១-០ ឡើងទៅឈរនៅកំពូលតារាងវិញក្នុងវគ្គជម្រុះ World Cup 2018 ព្រឹកមិញនេះ។

នេះជាការប្រកួតលើកទី៧ ប្រចាំប្រទេសស្ថិតក្នុងតំបន់អាមេរិកឡាទីន (COMMEBOL) ដើម្បីប្រជែងយកកៅអីទៅ លេង World Cup 2018 នៅប្រទេសរុស្ស៊ីក្នុងរយៈពេល ២ឆ្នាំខាងមុខទៀត។

នេះជា១ប្រកួតដំបូង ហើយជាគ្រាប់ទី១ របស់កីឡាករខ្សែប្រយុទ្ធដែលកំពុងប្រកបអាជីពក្នុងក្លឹប FC Barcelona របស់ អេស្ប៉ាញនាពេលបច្ចុប្បន្ន បន្ទាប់ពីរូបគេប្រកាសចូលនិវត្តន៍ ពីក្រុមជម្រើសជាតិបានជិត២ខែ ក្រោយខកចិត្តជួយអាហ្សង់ទីន ឈ្នះពានប្រចាំទ្វឺបអាមេរិក Copa America 2016 កាលពីចុងខែមិថុនាកន្លងទៅ នៅលើទឹកដីអាមេរិក៕

width=730

width=730

width=730

width=730

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង