កំពង់ចាម៖ មន្ត្រីនគរបាល បានឲ្យដឹងថា សមត្ថកិច្ចក្រុងសួង និងបញ្ចូនជនសង្ស័យពាក់ពន្ធ័និងករណីចាប់រំលោភសេពសន្ថវៈលើក្មេង ស្រីអាយុ ១៥ឆ្នាំម្នាក់ ទៅកាន់តុលាការនៅព្រឹកថ្ងៃពុធស្អែក ដើម្បីផ្តន្ទាទោសតាមផ្លូវច្បាប់។
លោក លាង អេង អធិការដ្ឋាននគរបាលក្រុងសួង បានប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃអង្គារនេះថា ខាងសមត្ថកិច្ចកំពុងកសាងសុំនុំរឿងពាក់ពន្ធ័នឹងករណីចាប់រំលោភ ក្មេងស្រីអាយុ ១៥ឆ្នាំ ដើម្បីបញ្ជូនទៅតុលាការ នៅព្រឹកថ្ងៃពុធស្អែក។ លោកបន្តថា យោងតាមបណ្តឹងរបស់ក្រុមគ្រួសារក្មេងស្រីរងគ្រោះ ខាងសមត្ថកិច្ចបានឃាត់ខ្លួនបុរសសង្ស័យឈ្មោះ ម៉ន ធី ភេទប្រុស អាយុ ២៥ ឆ្នាំ រស់នៅភូមិសួង សង្កាត់សួង ក្រុងសួង ខេត្តកំពង់ចាម កាលព្រឹកថ្ងៃទី១០ ខែមករា។
លោកមានប្រសាសន៍ថា៖ �យើងកំពុងស៊ើបអង្កេតលើរឿងនេះបន្ថែមទៀត ដើម្បីស្វែងរកភស្តុតាងឲ្យបានគ្រប់គ្រាន់ ជួយដល់ជនរងគ្រោះ�។
កាលពីថ្ងៃទី៩ ខែមករា វេលាម៉ោង ៨យប់ ជនល្មើសឈ្មោះ ម៉ន ធី បានដើរមកផ្ទះក្មេងស្រីរងគ្រោះឈ្មោះ ឱ.ច.ន អាយុ ១៥ ឆ្នាំ រស់នៅស្រុកភូមិជាមួយគ្នា ខណៈដែលនាងកំពុងអង្គុយមើលទូរទស្សន៏។ នៅពេលនោះ បុរសសង្ស័យក៏បានហៅក្មេងស្រីឲ្យចេញពីក្រៅផ្ទះ បន្ទាប់មកក៏ចាប់នាងខ្ទប់មាត់មិនឲ្យស្រែក ហើយក៏អូសនាងចូលទៅក្នុងព្រៃចំការកៅស៊ូ និងធ្វើសកម្មភាពចាប់រំលោភក្មេងស្រីរងគ្រោះ រហូតបានសំរេច៣ដង។
http://khmer.phnompenhpost.com/index...ion&Itemid=102