(ក្រុងឡុងដ៍)៖ ក្លឹបលេងនៅក្របខណ្ឌកំពូលអង់គ្លេស Premier League ដូចគ្នា Everton បានកំពុងតែតាមចែចូវ កីឡាករចាំទីជនជាតិអង់គ្លេស Joe Hart របស់ក្លឹប Manchester City ដោយហ៊ានទិញក្នុងតម្លៃខ្លួន ៧លានផោន មុន រដូវកាលដោះដូរកីឡាករត្រូវបានបិទទ្វារវិញនាឆាប់ៗនេះ។

សារព័ត៌មាន Dailymail បានចេញផ្សាយឲ្យដឹងនៅថ្ងៃទី២៣ ខែសីហានេះថា ក្លឹបស្ករតាំងម៉ែ Everton ហ៊ានឲ្យតម្លៃ Joe Hart ៧លានផោន ជាមួយនឹងប្រាក់ពលកម្ម ១៣៥០០០ផោន ក្នុង១សប្តាហ៍ ក្រោយទទួលបានដំណឹងថា Joe Hart ត្រូវបានគ្រូបង្វឹកថ្មីលោក Pep Guardiola ថាឲ្យចាកចេញ និងរកក្លឹបថ្មីឲ្យហើយទៅ។

១ករណីទៀត ក្លឹប Manchester City ក៏មានបំណងផ្ទេរ Joe Hart ជាលក្ខណៈខ្ចីជើងផងដែរ ប្រសិនបើមានក្លឹបណា មួយចាប់អារម្មណ៍នោះ តែរហូតមកទល់នឹងពេលនេះ ទើបតែមានក្លឹប Everton មួយនៅឡើយទេដែលចង់បានកីឡាករ អង់គ្លេស វ័យ២៨ឆ្នាំរូបនេះ៕

width=730

width=730

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង