អ្នកដឹកនាំក្លឹប Arsenal គឺលោក Arsene Wenger នៅតែមានសង្ឃឹមថា កីឡាកររបស់ខ្លួនគឺ Theo Walcott នឹងបន្តកុងត្រាថ្មីជាមួយក្លឹបបន្តទៀត។
កុងត្រារបស់ កីឡាករខ្សែប្រយុទ្ធម្នាក់នេះ នឹងផុតកំណត់នារដូវក្តៅខាងមុខនេះ ដែលជាឱកាសរបស់ក្រុមដទៃទៀតដូចជា Chelsea, Liverpool និង Man City, Utd អាចចរចារទិញយក Walcott បាន។

លោក Wenger បានមានប្រសាសន៍ថា “ការសម្រចចិត្តយ៉ាងណានោះ គឺអាស្រ័យលើ Walcott តែខ្ញុំនៅតែសង្ឃឹមថាអាចបញ្ចុះបញ្ចូលគេឲ្យបន្តលេងនៅក្លឹបដដែលបាន”។
សូមបញ្ជាក់ថា Walcott បានចុះកុងត្រាលេងឲ្យក្លឹប Arsenal តាំងពីឆ្នាំ ២០០៦ ក្នុងវ័យ១៦ឆ្នាំ មកម្លេះ ដែលរកបានគ្រាប់បាល់ឲ្យក្លឹបសរុបចំនួន ៥២គ្រាប់មកហើយ៕
ដោយ៖ តុលា ប្រភព៖ bbc