បណ្តាព័ត៌មានចចាមអារាមជុំវិញរឿងដែល Apple អភិវឌ្ឍនាឡិកាដៃឆ្លាតវៃ កាលពីពេលកន្លងទៅ ពេលនេះត្រូវបានបញ្ជាក់ច្បាស់ហើយ បន្ទាប់ពីក្រុមហ៊ុននេះ បានដាក់សំណើយកឈ្មោះ Brand iWatch នៅប្រទេសជប៉ុន។

តាមប្រភពពី Bloomberg លិខិតស្នើសុំរបស់ Apple ត្រូវបានផ្ញើដល់ គណកម្មាការសិទ្ធិផ្តាច់មុខជប៉ុន កាលពីថ្ងៃទី ០៣ ខែមិថុនា កន្លងទៅនេះ ហើយទើបបានបង្ហាញឲ្យដឹងកាលពីសប្តាហ៍មុន។iWatch ស្ថិតនៅក្នុងប្រភេទ ផលិតផលកុំព្យូទ័រយួរដៃ និងនាឡិកា។

/

មុននេះ មានប្រភពមួយចំនួនបានឲ្យដឹងថា Apple បានបង្កើតក្រុមគម្រោង ដែលមានវិស្វករជាង១០០ នាក់ និងអ្នករចនាម៉ូត សំរាប់អភិវឌ្ឍឧបករណ៍ពាក់ដៃ ប្រើប្រព័ន្ធប្រតិបត្តិការ iOS ជាមួយអេក្រង់ OLED កោង 1,5 inch និងមានសមត្ថភាពប្រើប្រាស់ Features មួយចំនួនដូចនៅលើ iPad,iPhone ដែរ៕