នៅក្នុងពូល A ពុំសូវមានការចាប់អារម្មណ៏រង់ចាំទស្សនាប៉ុន្មានទេ ដោយសារនៅក្នុងពូលនេះ មិនសូវមានក្រុមជើងខ្លាំងប៉ុន្មានឡើយ។ ប៉ុន្តែវាក៏អាចនឹងក្លាយជាកន្លែងដែលមានរឿងនឹកស្មានមិនដល់ច្រើននៅក្នុងពូលនេះ។
ក្នុងការប្រកួតEURO បីដងជាប់គ្នា នៅពូល A តែងតែជាចំនុចក្តៅបំផុតនៅក្នុងចំណោមពូលទាំងអស់ជាមួយនឹងការរំភើបរហូតដល់នាទីចុងក្រោយ។ សំរាប់ពូល Aដែលរួមមាន ប្រទេសក្រិច, រុស្ស៊ី, ឆែកនិង ប៉ូឡូញ ពួកគេពុំសូវមានចំនួនអ្នកគាំទ្រច្រើនឡើយ ប៉ុន្តែពួកគេអាចនឹងធ្វើឲ្យការប្រកួតមានការជក់ចិត្តទស្សនាដោយមិននឹកស្មានដល់បាន។

ប្រវត្តិសាស្រ្តប្រកួតរបស់ក្រិច និងពូល A: កាលពី៨ឆ្នាំមុន ក្រុមជំរើសជាតិក្រិចបានបើកការប្រកួត ដោយធ្វើបានយ៉ាងល្អក្នុងវគ្គជុំរុះEUROនៅពូល A។ ដោយសារតែជ័យជំនះក្នុងថ្ងៃប្រកួតបើកឆាកជាមួយក្រុមម្ចាស់ផ្ទះពរទុយហ្គាល់ដែលមានសុទ្ធតែកីឡាករល្អៗ ក្រុមជំរើសជាតិក្រិចក៏បានបំបាក់គូប្រកួតមួយនេះនៅក្នុងការប្រកួតចុងក្រោយនៃរដូវកាលប្រកួតពេលនោះផងដែរ។
កាលពី៤ឆ្នាំមុន ពូល Aក៏បានបង្ហាញពីបរាជ័យរបស់ក្រុមខ្លាំងពីរគឺ អង់គ្លេសនិងអាឡឺម៉ង់ ក្រោមកណ្តាប់ដៃរបស់ពរទុយហ្គាល់ និង រ៉ូមានា(Romania)។ ក្នុងបណ្តាវគ្គជុំរុះថ្មីៗនេះ រុស្ស៊ី ឆែក និងក្រិច សុទ្ធតែធ្វើឲ្យមានការភ្ញាក់ផ្អើលយ៉ាងច្រើននៅក្នុងរដូវកាលប្រកួត។
នៅឆ្នាំ២០០៤ គឺជាឆ្នាំដែលក្រុមជំរើសជាតិក្រិចក្លាយជាម្ចាស់ជើងឯក EURO។ ៤ឆ្នាំក្រោយមកក្រុមជំរើសជាតិរុស្ស៊ីក៏បានបង្ហាញពីសមត្ថភាពដ៏អស្ចារ្យរបស់ខ្លួនដោយបានបំបាក់ក្រុមជើងខ្លាំងហូឡង់ មុនពេលត្រូវបានបញ្ចប់ការប្រកួតរបស់ខ្លួនដោយក្រុមជំរើសជាតិអេស្បាញ ដែលជាក្រុមលើកពាននៅក្នុងការប្រកួតចុងក្រោយនៃរដូវកាល។
មិនសូវជាមានសង្ឃឹមច្រើននឹងឈានដល់កំរិតកំពូលសំរាប់ពូល A ប៉ុន្តែពូលដំបូងគេនេះ អាចនឹងធ្វើឲ្យមានការរំភើបដល់ទស្សនិកជនចាប់តាំងពីវគ្គដំបូង៕
តារាងម៉ោងប្រកួតសំរាប់ថ្ងៃទី៨ និង៩/៦ ៖

ដោយ៖ ណាណូប្រភព៖ BD