ចាប់ពីមានភាពស្និទស្នាលជាមួយនឹង Gan Lu Lu នៅ Guangzhou កាលពីប៉ុន្មានថ្ងៃមុននេះ Deng Jianguo បានធ្វើឲ្យប្រពន្ធវ័យក្មេងរបស់ខ្លួនគឺនាង Liuyang ខឹងសម្បារយ៉ាងខ្លាំង ហើយបានបញ្ឈប់ការថតសម្តែង និងរៀបចំវ៉ាលីត្រលប់ទៅផ្ទះម្តាយរបស់ខ្លួនវិញ។
បន្ទាប់ពីបានដឹងដំណឹងនេះ អ្នកសារព័ត៌មានបានហៅទូរស័ព្ទទៅលោក Deng Jianguo ដើម្បីស្វែងយល់ឲ្យច្បាស់ពីបញ្ហានេះ។ អ្នកនិពន្ធវ័យ ៥៣ឆ្នាំរូបនេះ មិនបានឆ្លើយតបនឹងសំនួរពីការលែងលះជាមួយប្រពន្ធរឺក៏អត់នោះទេ ដោយគ្រាន់តែនិយាយថា: “បើទោះជាយ៉ាងណាក៏ដោយ ខ្ញុំត្រូវនាំនាងត្រលប់មកវិញ, មនោសញ្ចេតនាត្រូវមានចាប់ផ្តើមនិងបញ្ចប់ បើទោះជាត្រូវលែងលះគ្នាក៏ត្រូវនិយាយគ្នាឲ្យច្បាស់ដែរ”។

លោក Deng Jianguo និងប្រពន្ធវ័យក្មេងរបស់ខ្លួន


ភាពស្និទស្នាលរបស់លោក លោក Deng Jianguo ជាមួយ Gan Lu Lu
Clip បង្ហាញពីភាពស្និទស្នាលរវាងលោក Deng Jianguo និង Gan Lu Lu
ដោយ៖ សិលាប្រភព៖ K14