ទីភ្នាក់ងារអវកាស ណាសា ទើបបានប្រកាសអោយដឹងថា កែវយឹតអវកាស Hubble របស់ពួកគេបានរកឃើញ និងថតបានរូបភាពដ៏ស្រស់ស្អាតរបស់ហ្គាឡាក់ស៊ីមួយ ដែលមានពណ៌ក្រហមនិងលឿងខ្ចី ធ្វើអោយវាមានរូបរាងដូចទៅនឹងករណីផ្ទុះនានានៅក្នុងខ្សែភាពយន្ដហូលីវូដ។

ហ្គាឡាក់ស៊ីមួយនេះ មានឈ្មោះថា NGC 5010 ។ ហ្គាឡាក់ស៊ីនេះ កំពុងស្ថិតក្នុងដំណាក់កាលផ្លាស់ប្ដូរ ពីរូបរាងគូទខ្យង មកជារូបរាង ស្រដៀងពងក្រពើ។ NGC 5010 មានចម្ងាយប្រមាណជា ១៤០លានឆ្នាំពន្លឺ(មួយឆ្នាំពន្លឺស្មើនឹង 9460730472580800 ម៉ែត្រ ប្រហែលជិត 1០លានលានគីឡូម៉ែត្រ (10 000 000 000 000 / 10 trillion kilometres)​​) ពីផែនដី ហើយវាស្ថិតនៅក្នុងកញ្ចុំផ្កាយ Virgo ។

width=452

អ្នកវិទ្យាសាស្ដ្របានរកឃើញថា នៅក្នុងហ្គាឡាក់ស៊ីនេះ ឧស្ម័នដែលនឹងកកើតជាភពនានា បានអស់ស្ទើរតែទាំងស្រុង ដោយសារតែវាមានអាយុកាលចាស់។ នៅពេលអនាគត NGC 5010 នឹងប្ដូរទៅជាពណ៌ក្រហមបន្ដិចម្ដងៗ និងងាប់នៅទីបំផុត។

 

ដោយ ៖ សីហាប្រភព ៖ KH