ថ្មីៗនេះ Samsung ត្រូវបានកត់ឈ្មោះ ចូលក្នុងតារាងឈ្មោះ កំណត់ត្រាពិភពលោក Guinnessនៅពេលបង្កើតបាន អាល់ប៊ុមរូបថតធំជាងគេមួយ នៅលើពិភពលោក។
កំណត់ត្រាលើកមុន ត្រូវបានធ្លាក់ទៅលើ អាល់ប៊ុមរូបថតធំមួយ ដែលមានផ្គុំមកពីរូបថតសរុបចំនួន ១០០០០ រូបថត។ ជាក់ស្តែង ពេលនេះក្រុមហ៊ុនផលិតទូរស័ព្ទកូរ៉េខាងត្បូង ធ្វើបានល្អជាងឆ្ងាយ ជាមួយអាលប៊ុមរូបថតមួយ ដែលមានសរុបរូបថតទាំងអស់ចំនួន ២៨០០០ សន្លឹកឯណោះ។
បន្ទាប់ពីបានបង្ហាញខ្លួន Galaxy S4 Zoom នៅអាឡឺម៉ង់មក, Samsung បានចាប់ផ្តើមធ្វើនូវយុទ្ធនាការមួយ នៅលើ Facebook កន្លែងដែលអ្នកប្រើប្រាស់ S4 Zoom ត្រូវបានលើកទឹកចិត្តអាចបង្ហោះរូបភាពលើសពី ១០ សន្លឹកបាន។ នៅក្នុងយុទ្ធនាការពាណិជ្ជកម្មមួយ ដែលមានរយះពេល១០ ថ្ងៃ Samsung ទាក់ទាញអ្នកប្រើប្រាស់ បង្ហោះរូបភាពបានសរុបដល់ទៅ ៣៦០០០ សន្លឹក ក្នុងនោះ រូបភាពចំនួន ២៨០០០ សន្លឹកត្រូវបានជ្រើសរើសយកមក ព្រីននៅក្នុងអាល់ប៊ុមរូបថតមួយ ដែលមាន ១៦ ទំព័រ និងមានទំហំ 5m x 8m។
អាល់ប៊ុមរូបភាពដ៏ធំមួយនេះ បានជួយឲ្យ Samsung ទទួលបានកំណត់ត្រាពិភពលោក ដែលសព្វថ្ងៃ ត្រូវបានយកមកដាក់តាំងនៅ សារមន្ទីរព័ត៌មាន Berlin ៕
ព័ត៌មានគួរឲ្យចាប់អារម្មណ៍ផ្សេងទៀត៖
- អាវទ្រនាប់ Twitter អាច ថែរក្សា បងប្អូនស្រ្តីៗ តាមរយះបណ្តាញទំនាក់ទំនងសង្គម (មានវីដេអូ)- LG បានបាត់ឡានដឹកទំនិញមួយ ដែលមានផ្ទុកស្មាតហ្វូន G2 ចំនួន ២២៥០០ គ្រឿង- LG G Flex អេក្រង់កោងទំហំ 6 inch, សំអាតស្នាមប្រឡាក់ ឆ្កូត ដោយខ្លួនឯង បង្ហាញខ្លួនជាផ្លូវការ- Apple បានធ្វើអ្វីខ្លះ ដើម្បីកាត់បន្ថយ កម្រាស់ នៅលើ iPad Air បានស្តើងល្អដូច្នេះ?- Samsung ត្រៀមខ្លួនជាស្រេច ក្នុងការផលិតបន្ទះ Chip 64-bit
ប្រែសម្រួល៖ សិលាប្រភព៖ Vreview