កាលពីពេលថ្មីៗនេះ New York Time បានចុះផ្សាយនូវអត្ថបទរបស់ Ron Gluckman ដែលបានសរសេរនិពន្ធអត្ថបទមួយដែលនិយាយអំពីការនាំចេញសក់ក្លែងក្លាយដែលនាំចេញពីប្រទេសឥណ្ឌាដែលទទួលបានប្រាក់ចំនូលច្រើនជាង ១ លានដុល្លាក្នុងមួយឆ្នាំ។
ដោយសង្កេត Gluckman សង្កេតឃើញថាការប្រមូលសក់មនុស្សនេះមិនមែនជាបញ្ហាធំដុំក៏ពិតមែនក៏ប៉ុន្តែវាជាបញ្ហាមួយដែលគួរអោយចាប់អារម្មណ៍ ព្រោះប្រសិនបើឥណ្ឌាអាចរកបានច្រើនជាង ១ លានដុល្លាក្នុងមួយឆ្នាំ ចុះកម្ពុជាក៍ដូចជាប្រទេសដែលកំពុងអភិវឌ្ឍន៍នៅអាស៊ីទាំងអស់នោះ? ចំនុចនេះក៏បានសរសេរក្នុងអត្ថបទរបស់ Ron Gluckman ផងដែរ។ គាត់បានសរសេរផងដែរថាជាង ៩៩ ភាគរយនៃសក់មនុស្សដែលលក់ចេញនៅអ៊ឺរ៉ុប ចិននិងអាមេរិក គឺនាំចូលមកពីប្រទេសឥណ្ឌា ហើយចំនែកឯកម្ពុជាវិញ មានមនុស្សដែលគេនិយមទៅកាត់សក់ជារៀងរាល់ថ្ងៃហើយគុណភាពសក់មិនចាញ់ឥណ្ឌាប៉ុន្មានទេ។ សក់ទាំងនេះទោះបីជាវាជាកាកសំណល់ដែលគេបំរុងនឹងបោះចោល តែសម្រាប់ធាតុពិតគឺវាមានតម្លៃហើយប្រសិនបើកម្ពុជាអាចប្រមូលកាកសំណល់ទាំងនោះលក់បាននោះវាពិតជាប្រសើ។ ក្នុងនោះគាត់ក៏បានសរសេរបញ្ជាក់ផងដែរថាភាគច្រើននៃបុគ្គលិករបស់ក្រុមហ៊ុនលក់សក់របស់ឥណ្ឌាគឺធ្លាប់ជាស្រ្តីរកស៊ីផ្លូវភេទនៅកម្ពុជា។
ដោយ៖ វីរៈប្រភពពី៖ nytimes