អេក្រង់តូច ថាមពលថ្ម មានរយៈពេលខ្លី ប្រព័ន្ធប្រតិបត្តិ “បិទ” ឬអ៊ីនធឺរហ្វេសមិនល្អ ជាដើម គឺជាបណ្ដាចំនុចខ្សោយរបស់ iPhone ដែលតែងតែត្រូវបានគេយកមក ប្រៀបធៀបជាមួយនឹងបណ្ដាផលិតផលធំៗ មកពី Google និង Microsoft ជាដើម។
iPhone 5S មានអេក្រង់ទំហំត្រឹមតែ 4 inch ចំណែក Galaxy S5 ឬម៉ូដែលស្មាតហ្វូន Android ដទៃ មានអេក្រង់ដល់ទៅ 5 inch ឬធំជាងនេះ។ ចំនុចអវិជ្ជមាននេះ អាចនឹងត្រូវបាន Apple កែលំអ ក្នុងកំណែថ្មី គឺ iPhone 6 អេក្រង់ 4,7 inch ឬ 5.5 inch ។ 
មនុស្សជាច្រើន ឱ្យដឹងថា ថ្មរបស់ iPhone មិនអាចប្រើលើសពីមួយថ្ងៃនោះទេ ហើយអ្នកប្រើប្រាស់ខ្លះ ត្រូវទិញទ្រនាប់ខ្នងដែលមានថ្មដោយឡែកមួយទៀត ដើម្បីត្រៀមបង្ការ។ ជាក់ស្ដែង Apple បំពាក់ថ្ម ដែលមានថាមពល ត្រឹមតែ 1.570 mAh សម្រាប់ iPhone 5S គឺស្មើនឹងប្រហែលពាក់កណ្ដាលនៃថាមពលថ្ម របស់ស្រឡាយស្មាតហ្វូន Android លំដាប់ខ្ពស់។
បណ្ដាសបវ៉ែរដែលបំពាក់នៅលើ iPhone ដូចជា email, ប្រតិទិន ឬផែនទីជាដើម នឹងមិនត្រូវបានអនុញ្ញាតឱ្យលុបចោលនោះទេ បើទោះអ្នកប្រើប្រាស់ មានជម្រើសល្អជាងនេះ។
ជំនួសឱ្យ Safari គេអាចប្រើ Google Chrome, ជំនួសឱ្យ Mail អាចជា Mailbox ។ល។ ប៉ុន្ដែ Apple ហាក់ដូចជាកំពុងបង្ខំឱ្យអ្នកប្រើប្រាស់ ត្រូវជ្រើសរើសផ្នែកទន់ដែលផលិតដោយក្រុមហ៊ុននេះផ្ទាល់ ប្រការនេះ គឺផ្ទុយពីស្មាតហ្វូន Android ។ 
ជូនកាល អ្នកប្រើប្រាស់ iPhone ជួបការលំបាក ក្នុងការប្រើប្រាស់សកម្មវិធីផ្ញើសារ iMessage របស់ Apple ។ ពេលខ្លះ សារត្រូវបានផ្ញើ ប៉ុន្ដែវាមិនដល់គោលដៅ។
យោងតាមទំព័រ Business Insider កម្មវិធី Siri គឺគ្រាន់តែប្រើប្រាស់ដើម្បីកំណត់ពេលវេលាតែប៉ុណ្ណោះ។ ចំណែកកម្មវិធី Google Now នៅលើ Android ឬ Cortana របស់ Microsoft វិញ ត្រូវបានបំពាក់មុខងារជាច្រើន និងគួរឱ្យចាប់អារម្មណ៍។
Windows Phone ពិសេសគឺ Android តែងនាំមកនូវជម្រើសច្រើន សម្រាប់អ្នកប្រើប្រាស់។ រីឯ Microsoft ក៏ជួយបន្ទាន់សម័យនូវព័ត៌មាន ទៅតាមពេលវេលាពិត រីឯ Android វិញ ក៏មាន Widget ជាច្រើនផងដែរ ប៉ុន្ដែ iPhone វិញ អនុញ្ញាតឱ្យអ្នកប្រើប្រាស់ បានដឹងអំពីទិន្នន័យតែមួយចំនួនប៉ុណ្ណោះ។ 
អ្នកប្រើប្រាស់ iPhone ហាក់ដូចមិនអាចស្វែងរកកម្មវិធីថ្មី ដែលត្រូវបានចេញផ្សាយនៅលើ App Store ។Apple ត្រូវតែកែលំអបន្ថែមទៀត ដើម្បីឱ្យអ្នកប្រើប្រាស់ អាចស្វែងរកកម្មវិធីដែលខ្លួនចង់បាន ដោយងាយស្រួល។

កម្មវិធីមួយដែលត្រូវបានគេចាត់ទុកថាជាទូសៀវភៅ ឬធ្នើកាសែតរបស់ iPhone ប៉ុន្ដែ វាមិនទាន់បានគ្រប់គ្រង ឱ្យល្អនោះទេ ប្រសិនចង់តម្រៀបកាសែត សៀវភៅ ទៅតាមក្រុមហ៊ុនផលិត ទៅតាមប្រភេទ ជាជាង ប្រមូលទាំងអស់ ដាក់ក្នុងធ្នើតែមួយ។
ប្រែសម្រួលដោយ ៖ តារាប្រភព ៖ Business Insider/VE