អាឡឺម៉ង់៖ តាមការអោយដឹងពីគេហទំព័រ foodsafetynew កាលពីថ្ងៃទី ០៩ តុលាម្សិលមិញនេះថា សិស្សសាលារៀនជាច្រើនកន្លែង ដែលមានសិស្សរាប់ម៉ឺននាក់ ក្នុងប្រទេសអាឡឺម៉ង់ បានពុលផ្លែស្រ្ដបេរី ដែលបាននំាមកពីប្រទេសចិន។

width=457

តាមប្រភពខាងលើបានអោយដឹងទៀតថា ផ្លែស្ដ្របេរីដែលអាចអោយក្មេងៗ សិស្សសាលាប្រទេសអាឡឺម៉ង់ពុលនោះ គឺត្រូវបានដាំក្នុងខេត្ដ Shangdong ប្រទេសចិនតែម្ដង។ ប្រភពដដែលបានបញ្ចាក់ថា ផ្លែស្ដ្របេរី គឺជាទំនិញដ៏ធំមួយដែលត្រូវបាននាំចេញទៅកាន់ប្រទេសអាឡឺម៉ង់ ជាក់ស្ដែងកាលពីមុនខែ​ តុលាកន្លងទៅនេះ ផ្លែស្រ្ដបេរីចិន ត្រូវបានដឹកតាមកប៉ាល់ទៅកាន់ទីក្រុង Hamburg  ដល់ទៅចំនួន ៤៤តោនឯណ្ណោះ។តាមអាជ្ងាធរគ្រប់មូលដ្ឋាននៃប្រទេសអាឡឺម៉ង់ បានអោយដឹងថា​ សិស្សសាលាចំនួន១១,០០០នាក់ ត្រូវបានពុល ដែលជាហេតុនាំអោយ មន្ទីរពេទ្យចំនួន ៣២ កន្លែងត្រូវផ្ទុកពេញទៅដោយសិស្សពុលផ្លែឈើនេះ និងសាលារៀនចំនួន ៥០០ កន្លែងត្រូវបានបិទ។ ទោះបីជាយ៉ាងណាក៏ដោយ ក៏ពុំទាន់មានសេចក្ដីរាយការណ៍ណាថា មានសិស្សសាលាបានស្លាប់ដោយសារការពុលផ្លែស្រ្ដបេរីនេះដែរ៕

ដោយ៖ នារីប្រភព៖ foodsafetynew