ប្រសិនបើ គ្រាន់តែប្រៀបធៀបអំពីបទបញ្ជារវាងទីផ្សារថ្មីរបស់កម្ពុជានេះ ជាមួយនឹងទីផ្សារ ១១ឆ្នាំរបស់វៀតណាម ច្បាស់ណាស់ថា ទីផ្សារមូលប័ត្រកម្ពុជាតាំងពី​ដំបូង មាន​ចំណុច​
ទាក់ទាញ និងមានលក្ខណៈទីផ្សារជាង។

នេះជាការទទួលស្គាល់របស់លោក ដាវ យុយ អាញ់ អគ្គនាយករងក្រុមហ៊ុនមូលប័ត្រកម្ពុជា
- វៀតណាម (CVS) ក្រោយពីនាយកដ្ឋានលក់ដូរមូលប័ត្រកម្ពុជា-វៀតណាម​សម្ភោធជាផ្លូវ
ការកាលពី​ខែកក្កដាកន្លងមក។

តាមការស្ថិតិរបស់ទស្សនាវដ្តី The Economist និង មូលនិធិរូបិយប័ណ្ណអន្តរជាតិ (IMF)បាន
ឲ្យដឹងថា កម្ពុជាគឺប្រទេស១ ក្នុងចំណោមប្រទេស១០ ដែលអភិវឌ្ឍន៍លឿន​ជាងគេលើពិភព​
លោកក្នុងទសវត្សរ៍២០០១-២០១១​កន្លងមក ជាមួយនឹងល្បឿនបង្កើន GPD ប្រចាំឆ្នាំ៧,៧%។

ក្នុងឆ្នាំ២០១០ សេដ្ឋកិច្ចកម្ពុជាបានកើនឡើង ៥.៩% គឺហួសពីការដាក់គោលដៅគឺ ៥%។
ឆ្នាំ២០១១ រដ្ឋាភិបាលកម្ពុជាដាក់ផែនការបង្កើនពី ៦-៧%។ ក្នុងរបាយការណ៍ខែមិថុនា
កន្លងមក ធនាគារអន្តរជាតិ(WB)​នៅតែវាយតំលៃខ្ពស់ចំពោះការបង្កើន​ប្រកបដោយ​ស្ថេរភាព
​និងខ្ជាប់ខ្ជួន របស់កម្ពុជាក្នុងឆ្នាំ២០១១ និងប៉ុន្មានឆ្នាំបន្ទាប់។ នេះគឺជាមូលដ្ឋានសំខាន់​ដើម្បី​
ទីផ្សារមូលប័ត្រកម្ពុជាមានឱកាសកើនឡើងនៅពេលវាលាខាងមុខនេះ។
តាមផែនការ ទីផ្សារមូលប័ត្រនឹងបើកទ្វារនៅចុងឆ្នាំ២០១១ ដើមឆ្នាំ២០១២។ ជំហានដំបូង នឹងមានក្រុមហ៊ុនចួលរួមកិច្ចជំនាញចំនួន២ឬ៣ ដែលមានមូលធនដើមប្រហែល ១០ឬ១៥
លានដុល្លារ។
លោកក៏បានឲ្យដឹងថា ៖ប្រសិនបើគ្រាន់តែមើលទៅលើតួលេខ​នូវចំនួនក្រុមហ៊ុន​មូលប័ត្រ
ត្រូវបាន​ផ្តល់អាជ្ញាប័ណ្ណអនុញ្ញាត ផ្លូវការ (ចំនួន១៥លើក្រុមហ៊ុនចំនួន២២)​ជាមួយនឹង​មូលធន​ដើមជិត១០០លានដុល្លា ដែលមកពីប្រទេសជាច្រើនដូចជា ជប៉ុន កូរ៉េខាងត្បូង វៀតណាម
អាមេរិក... បានបង្ហាញ​នូវភាពខុសគ្នាជាច្រើន ប្រសិនបើប្រៀបធៀបទៅនឹងសម័យដើមរបស់ ទីផ្សារនៅ​ប្រទេសវៀតណាម ពី១១ឆ្នាំមុន និងរបស់ទីផ្សារប្រទេសឡាវពី៦ខែកន្លងមក។

ប្រសិនបើមើលទៅនឹងដំណាក់កាល២៥ឆ្នាំត្រូវធ្វើឲ្យឯកោពីពិភពលោក ហើយគ្រាន់តែចាប់
ផ្តើម ការស្រោចស្រង់រជាតិចាប់ពីឆ្នាំ១៩៩០តែប៉ុណ្ណោះ យើងឃើញថាកម្ពុជាបាន​ងើបឡើង
យ៉ាង​ខ្លាំងក្លា និងឆាប់រហ័ស។
លោកបន្ថែមថា៖ ទោះបីជាទីផ្សារមូលប័ត្រកម្ពុជាកើតឡើងក្រោយគេក៏ដោយ ក៏ប៉ុន្តែវាមាន​
ឱកាសអភិវឌ្ឍន៍យ៉ាងអស្ចារ្យ​បើប្រៀបធៀបនឹងទីផ្សាររបស់ប្រទេសក្នុងតំបន់ ដែលអាស្រ័យ​ទៅលើគោល​នយោបាយបើកចំហ និងបច្ចេកទេសទំនើប។ នោះគឺជាការជួយឧបត្ថម្ភខាង​
បច្ចេកទេសពីនាយកដ្ឋានលក់ដូរមូលប័ត្រកូរ៉េខាងត្បូង(KRX) ដែលបានធ្វើពិសោធន៍​ទទួល​
ជោគជ័យនៅប្រទេសឡាវ។ នោះគឺគោលនយោបាយបើកចំហរបស់រដ្ឋាភិបាលដូចជា អ្នកវិនិយោគម្នាក់អាចបើកគណនីជាច្រើន, គិតគូររបៀប T+2, ប្រើប្រាក់រៀលក៏បាន ដុល្លារ
ក៏បាន...។ ម្យ៉ាងទៀត អាត្រាតំលៃរវាងប្រាក់រៀល និងដុល្លាររក្សារបានស្ថិរភាព​តាំងពីពេល​
ឈានចូលជាធរមានដល់បច្ចុប្បន្ន។

និយាយរួម ខ្ញុំវាយតំលៃខ្ពស់ចំពោះ បណ្តាបទបញ្ជារបស់កម្ពុជា ដោយវាទាំងអស់គឺឆ្ពោះ
ទៅកាន់​អ្នកវិនិយោគនិងទីផ្សារ។ ប្រសិនបើគ្រាន់តែប្រៀបធៀប​អំពីបទបញ្ជារវាង​ទីផ្សារ​
ថ្មីរបស់កម្ពុជានេះ និងទីផ្សារ១១ឆ្នាំរបស់វៀតណាម គឺច្បាស់ណាស់ថា ទីផ្សារមូលប័ត្រ​
កម្ពុជាតាំងតែពីដំបូងមានចំណុចទាក់ទាញ និងមានលក្ខណៈទីផ្សារជាង។

ប្រភព៖ Vstock
ដោយ៖ ណាវី​​​​​​ .