ការប្រកួតបាល់ទាត់ Confederation Cup បានត្រឡប់មកវិញហើយ ដោយមានការចូលរួមប្រកួតដោយ ក្រុមជំរើសជាតិល្បីៗដែល Brazil ម្ចាស់ជើងឯក ២ ជំនាន់ជាប់គ្នា ធ្វើជាម្ចាស់ផ្ទះ សំរាប់ឆ្នាំ ២០១៣ នេះ ។

/Confederation Cup ចាប់ផ្តើមលើកដំបូងនៅឆ្នាំ ១៩៩២ ដែលជាការប្រកួតបាល់ទាត់ កម្ដៅសាច់ដុំ មុនការប្រកួត World Cup ជារៀងរាល់ ៤ ឆ្នាំម្តង ។ ឆ្នាំនេះការប្រកួត ConfederationCup 2013 នឹងបើកឆាកនៅថ្ងៃទី ១៦ មិថុនា ខាងមុខនេះហើយដែលមានការចូលរួម ដោយក្រុមជំរើសជាតិល្បីៗ ៨ ក្រុមទូទាំងពិភពលោក ។

/ទោះបីជាការប្រកួត Confederation Cup គ្រាន់តែជាការប្រកួតបើកឆាក កម្ដៅសាច់ដុំនៃការប្រកួត World Cup ក៏ដោយ ក៏ការប្រកួតមួយនេះ ជាការប្រកួតដែលអ្នកគាំទ្រ កីឡាបាល់ទាត់បានរង់ចាំដែរ ។ ឆ្នាំនេះចូលរួមដោយ ៨ ក្រុមដែលត្រូវបានអញ្ជើញដោយស្នាដៃរបស់ក្រុមនោះដូចជា ៖ -Brazil (ម្ចាស់ផ្ទះ)-Spain (World Cup 2010)-Japan (AFC Cup 2011 champion)-Mexico (Concacaf Gold Cup Championship 2011)-Uruguay (Copa America 2011)-Tahiti (Oceania Championship 2012)-Nigeria (CAN 2013 champion)-Italy (Euro 2012 runners-up)

/

ទស្សនិកជនបានទស្សទាយថា ឆ្មាំនេះជើងឯក ប្រកដជាបានទៅលើម្ចាស់ជើងឯក ៣ សម័យគឺក្រុម Brazil ។ ដោយសារតែឆ្នាំនេះ Brazil ធ្វើជាម្ចាស់ផ្ទះ ទើបធ្វើអោយគេទស្សទាយបែបនេះ ដោយគ្មានការស្ទាក់ស្ទើរ ។ តែយើងមិនទាន់ហ៊ាននិយាយនោះទេ ទាល់តែរង់ចាំទស្សនាទាំងអស់គ្នានៅថ្ងៃទី ១៦ ខាងមុខនេះ ។ ខាងក្រោមនេះជាតារាងនៃការប្រកួត Confederation Cup2013 ៕

/

ដោយ ៖ កុសលប្រភព ៖ fifa,k14