ក្រុមហ៊ុនភ្នំពេញស៊ីឃ្យូរីធីភីអិលស៊ី (PhnomPenhSecuritiesPlc)សូមជូនដំណឹងដល់
សាធារណជនទំាងអស់អោយបានជ្រាបថាយោងតាមការសម្រេចរបស់រាជរដ្ឋាភិបាល
កម្ពុជាក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានដាក់សម្ពោធអោយដំណើរការក្រុមហ៊ុនផ្សារ
មួលបត្រកម្ពុជាហៅកាត់ថាផ.ម.ក(Cambodia Securities Exchange ឫ CSX)ដែលជា
ប្រតិបិត្តិករទីផ្សារមូលបត្រ ប្រតិបតិ្តករប្រព័ន្ធផាត់ទាត់និងទូទាត់មូលបត្រនិងប្រតិបតិ្តករ
រក្សាទុកមួលបត្រកាលពីថៃ្ងទី11ខែកក្កដាឆ្នាំ2011កន្លងទៅនេះ។តាមការប៉ាន់ប្រមាណ
អំពីវឌ្ឍនភាពនៃកាងារពាក់ព័ន្ធការជួញដូរមូលបត្រដំបូងនៅក្នុងក្រុមហ៊ុនផ្សារមូលបត្រ
កម្ពុជានឹងត្រូវចាប់ផ្តើមធើ្វនៅដំណាច់ឆ្នាំ2011នេះ។ ក្រុមហ៊ុនភ្នំពេញស៊ីឃ្យូរីធី ភីអិលស៊ី
(Phnom Penh Securities Plc)នឹងបើកសិក្ខាសាលាស្ដីពីទីផ្សារមូលបត្រកម្ពុជាដោយឥត
គិតថ្លៃនៅទីក្រុងភ្នំពេញដែលជាសារមួយបញ្ជាក់ថាប្រជាជនកម្ពុជាកំពុងរៀបចំខ្លួនចូលរួម
ទីផ្សារមូលបត្រដូចប្រទេសជឿនលឿនដទៃ ទៀត ដែលនឹងចាប់ផ្ដើមនៅអនាគតដ៏ខ្លី។ គោលបំណងបង្កើតផ្សារភាគហ៊ុនរបស់រដ្ឋាភិបាលគឺដើម្បីកៀរគរធនធាន ហិរញ្ញវត្ថុ បង្កើនកំណើនខ្ពស់នៃការរីកចម្រើនសេដ្ឋកិច្ច។




កែសំរួលដោយ ខេមរៈ