អាមេរិក៖ តាមការអោយដឹងពីគេហទំព័រដេលីមែល កាលពីថ្ងៃទី ០៣ តុលាម្សិលមិញនេះថា សាកសពត្រីបានឡែនដ៏ធំមួយ ត្រូវបានពពួកខ្លាឃ្មុំទឹកកកប្រមាណជា ១២ ក្បាលបានហែកស៊ីជាអាហារ ខណៈដែលត្រីបាឡែននោះបានដែកស្លាប់នៅលើឆ្នេរខ្សាច់ ដោយមុនដឹងពីមូលហេតុ។

ប្រភពខាងលើបានអោយដឹងទៀតថា ត្រីបាឡែនដ៏ធំ ដែលត្រូវបានខា្លឃ្មុំទឹកកកហែកស៊ីនោះត្រូវបានដែកស្លាប់នៅជិតមាត់សមុទ្រមួយ ស្ថិតក្នុងតំបន់ Kaktovik នៃរដ្ឋ Alaskaសហរដ្ឋអាមេរិក។ ទោះបីជាយ៉ាងណាក៏ដោយ ក៏ប្រជាពលរដ្ឋ ដែលរស់ក្នុងតំបន់នោះ បានត្អូញត្អែរថា ជារៀងរាល់ថ្ងៃតែងតែមានខ្លាឃ្មុំទឹកកកមិនតិចជាង ៨០ ក្បាលទេ ដែលចុះមកយាយីដល់អ្នកភូមិ ពោលគឺវា បាននាំគ្នាមកដេញចាប់សត្វស្លាប ជ្រូក ឆ្ដែ និងសត្វសត្វផ្សែងៗទៀតរបស់អ្នកភូមិ។


អ្នកស្រុកក៏បានបន្ដដែរថា ទោះបីជាមានសត្វខ្លាឃ្មុំទឹកកកជាច្រើនតែងតែមករំខាន ប្រជាពលរដ្ឋក្នុងភូមិក៏ដោយ ក៏ពុំទាន់មានឃើញអាជ្ងាធរណាមួយ ចុះមកធ្វើអន្ដរគមន៍ដែរ។ ក៏ប៉ុន្ដែប្រជាពលរដ្ឋទាំងអស់ នឹងធ្វើសំណើរនេះ ទៅកាន់អាជ្ងាធរថ្នាក់មូលដ្ឋាន អោយបានឆាប់បំផុត៕
ដោយ៖ រក្សាប្រភព៖ dailymail