កំពង់ឆ្នាំង៖ផ្ទះឈើមួយខ្នងទំហំ៥គុណ៤ម៉ែត្រដំបូល ប្រក់ស័ង្កសីជញ្ជាំងស្លឹកត្រូវបុរសជាម្ចាស់ផ្ទះផឹកស្រវឹងហើយដុត ចោលប៉ុន្តែឆេះអស់តែជញ្ជាំងស្លឹកជុំវិញតែប៉ុណ្ណោះដោយសារអ្នក ស្រុកជិតខាងជួយពន្លត់ទាន់ពេលវេលា។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១៤និង១៥នាទី រសៀលថ្ងៃទី០៩ខែមករាឆ្នាំ២០១១នៅក្នុងភូមិល្វាឃុំពេជចង្វាស្រុក បរិបូណ៌។ ជនបង្កគឺជាបុរសពិការជើងស្ដាំមួយចំហៀងនិងជាម្ចាស់ផ្ទះឈ្មោះ ណុប សារី អាយុ៤១ឆ្នាំ។
លោកសៀស៊ីថៃនាយនគរបាលប៉ុស្តិ៍រដ្ឋបាល លោក ពេជ ចង្វា បាននិយាយថានៅព្រឹកថ្ងៃកើតហេតុឈ្មោះណុបសារីបានទៅសុំមន្ត្រី នគរបាលប្ដូរទីលំនៅព្រោះប្រពន្ធគាត់បានទៅធ្វើការជាកម្មករនៅ ប្រទេសថៃទុកកូនអាយុ៥ឆ្នាំម្នាក់ឲ្យនៅជាមួយគាត់ធ្វើឲ្យគាត់ លំបាកក្នុងការរស់នៅ។ពេលត្រឡប់មកពីប៉ុស្តិ៍នគរបាលវិញគាត់បាន ជិះកង់មកផឹកនៅតៀមស្រាមួយពេលស្រវឹងហើយក៏រអ៊ូថាបាត់លុយ៣០ ម៉ឺនរៀលហើយក៏និយាយថាមកពីផ្ទះគាត់ចង្រៃ រួចបានដុតផ្ទះចោលតែម្ដង។
ករណីដុតផ្ទះខាងលើនេះសមត្ថកិច្ចសន្និដ្ឋានថាមកពី គាត់ស្រវឹងនិងខឹងប្រពន្ធដែលទៅធ្វើការនៅស្រុកថៃចោលគាត់ទុកតែ កូនតូចម្នាក់ឲ្យគាត់មើល។ ម្យ៉ាងទៀតគាត់ទុកលុយកាក់ចេះតែបាត់បែរជាចោទផ្ទះចង្រៃទើបគាត់ ដុតបែបនេះប៉ុន្តែគាត់ឆ្លាតមិនល្ងង់ទេជញ្ជូនឥវ៉ាន់ចុះពីផ្ទះ អស់ទើបគាត់ដុតផ្ទះចោល៕
http://www.kampucheathmey.com/local-...-11-35-54.html