ព័ត៌មានកីឡា៖ ថ្នាក់ដឹកនាំ Man Unted ថ្លែងពីចំណាប់អារម្មណ៍របស់ខ្លួនចំពោះ ការធ្វើដំណើររបស់ Arsenal មកកាន់ទឹកដី Old Trafford ដែលនឹងប្រព្រឹត្ដទៅនៅខែក្រោយនេះហើយ បន្ទាប់ពីក្រុម បានផ្ដួល Preston។ 

Man Unted ទើបតែទៅផ្ដួលក្រុម Preston ថ្មីៗក្នុងទឹកដីម្ចាស់ផ្ទះ ហើយក៏មានឱកាសបានជួប នឹង Arsenal ក្នុងវគ្គ​ពាក់កណ្ដាលផ្ដាច់ព្រ័ត្រនៅលើទឹកដីរបស់ ខ្លួននៅខែក្រោយនេះឯង ។ ស្របនឹងការធ្វើដំណើរ​ Arsenal ​មកកាន់ទឹកដីរបស់ខ្លួនដូច្នោះ ក្រុមម្ចាស់ផ្ទះបានត្រៀមខ្លួនរួចជាស្រេច និង រង់ចាំបើកទ្វារទទួលយ៉ាង​កក់ក្ដៅ ទាំងកាយចិត្ដ។

ថ្លែងពីការចាប់អារម្មណ៍ដូច្នោះ​ ថ្នាក់ដឹកនាំ Man United បានមានប្រសាសន៍ថា ពួកគាត់ពិតជាសប្បាយចិត្ដខ្លាំងណាស់ ដែលមានឱកាសបានជួបគ្នាម្ដងទៀត ហើយសម្រាប់ការ​ FA Cup នេះ គឺជាការប្រកួតដែលមានការលំបាក ពីព្រោះ ក្រុមនីមួយៗ តែងតែមាន​សមត្ថភាពខ្លាំង​ខុសពីធម្មតា ។​ យើងអាចសម្លឹង មើលគ្នាក្នុងវគ្គមួយនេះ ដូច្នេះយើងអាចសគិតបាន ថា តើ​ស្ថាន​ភាពដែ​ល ក្រុម​ឆ្លងកាត់មកដល់ទីនេះ មានសភាពលំបាកយ៉ាងណាខ្លះទៅ ។ 

ផ្អែកលើការបង្ហាញដូច្នោះ ចំណែក ភាគីម្ខាងទៀត មិនទាន់មានអ្វី ជាការឆ្លើយតប ទៅវិញនោះទេ ក្រៅពីរ​ង់​ចាំទទួល​ ពេលវេលា មកដល់​ ហើយ​ត្រូវធ្វើដំណើរ​ ទៅប្រកួត តែប៉ុណ្ណោះ ។

/

 ដោយ៖ អឿ អ៊ុយ

ប្រភព៖ scmp.com