មិនទាន់ដឹងថ្ងៃណា Vertuនឹងបញ្ចេញលក់ផលិតផលថ្មីរបស់ខ្លួនឡើយ ប៉ុន្តែថ្មីៗនេះក្រុមហ៊ុនទូរស័ព្ទប្រណិតនេះទើបបានបង្ហាញនូវទូរស័ព្ទថ្មីរបស់ខ្លួនសំរាប់រដូវវិស្សមកាល2012 ដែលមានឈ្មោះថាConstellation Candy។ទូរស័ព្ទConstellation versionថ្មីនេះមានបីពណ៌គឺ បៃតង ទឹកក្រូច និងផ្កាឈូក សុទ្ធតែជាពណ៌ដែលលេចធ្លោសំរាប់រដូវវិស្សមកាលនេះ ហើយវាមានឈ្មោះផ្សេងៗគ្នាដូចជាCandy Raspberry, Candy Mint Green និង Candy Tangerine។

[IMG]

ក្រៅពីពណ៌ថ្មី រូបសណ្ឋានក៏ដូចជាការរចនាម៉ូតរបស់Constellation Candy កឺមិនមានអ្វីផ្លាស់ប្តូរច្រើនបើប្រៀបទៅConstellation ស៊េរីមុនឡើយ។ ពីមុនវាត្រូវបានបំពាក់ដោយអេក្រង់Touchscreen 3,5AMOLED និងប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការSymbian។ Constellation ជាទូរស័ព្ទដែលប្រើប្រាស់ Nokia Series 40 (S40)។ ទោះជាមិនទាន់បានប្រាប់ឲដឹងពីតំលៃរបស់ទូរស័ព្ទថ្មីនេះ ប៉ុន្តែVertu បានឲដឹងថាConstellation Candy នឹងបង្ហាញខ្លួននៅតាមទីផ្សារនៃប្រទេសដូចជា ចិន អឺរ៉ុប ហុងកុង ឥណ្ឌា រុស្ស៊ី សាំងហ្គាពួរ និងវៀតណាម។ 

រូបសណ្ឋានរបស់Constellation Candy

> អេក្រង់AMOLED 35 nHD, បន្ទះការពារSapphire Crystal> កំរាស់ 12,2mm> ទំងន់ពី164 -199gram (តាមស៊េរី)> Symbian OS> Camera 8MP ជាមួយ flash LEDពីរ> វិទ្យុ FM> មេម៉ូរីក្នុង 32GB

/

/

 

ដោយ៖ nanoប្រភព៖ tte