នគរបាលចិនអមដំណើរ ក្បួនរថយន្ដបរមសពនៃអង្គសម្ដេចឪ មកកាន់ព្រលានយន្ដហោះ ដើម្បីយាងមកកាន់ក្រុងភ្នំពេញ ដែលនៅទីនេះនឹងមានកូន ចៅ ចៅទួតរាប់ម៉ឺននាក់របស់ព្រះអង្គ រង់ចាំទទួល។
រថយន្ដយាងព្របរមសពនៃអង្គសម្ដេចឪ នៅក្រុងប៉េកាំង
នគរបាលចរាចរណ៍ក្រុង ប៉េកាំង បានបើកផ្លូវ និងនាំមុខក្បួនរថយន្ដដង្ហែព្រះសព អតីតព្រះបរមរាជានៃកម្ពុជា ឆ្ពោះទៅកាន់ព្រលានយន្ដហោះ ក្រុងប៉េកាំង។ នៅក្នុងក្បួនរថយន្ដនោះ គេឃើញមានរថយន្ដធំមួយត្រូវបានតុបតែងដោយផ្កាភ្ញី រួមនឹងរថយន្ដតូច ធំមួយចំនួនទៀត។
ស្ថានិយទូរទស្សន៍ជាតិរបស់ចិន បានផ្សាយផ្ទាល់នូវការយាងព្រះសពរបស់អង្គសម្ដេចឪត្រឡប់មកកម្ពុជា ខណៈដែលទង់ជាតិរបស់ចិននៅទីលាន Tiananmen និងទីតាំងសំខាន់ៗជាច្រើនទៀត ត្រូវបានបង្ហូតត្រឹមពាក់កណ្ដាលដង។
មនុស្សប្រហែលជា ១០០,០០០នាក់ នឹងឈរជាជួរនៅតាមដងផ្លូវ ដើម្បីទទួលព្រះបរមសព
ចំណែកនៅរាជធានីភ្នំពេញ តាមការសន្និដ្ឋានក្រៅផ្លូវការ គេជឿថានឹងមានមនុស្សប្រហែលជា ១០០,០០០នាក់ នឹងឈរជាជួរនៅតាមដងផ្លូវពីព្រលានយន្ដហោះភ្នំពេញ មកព្រះបរមរាជវាំង ដើម្បីទទួលព្រះសពអតីតព្រះមហាវិរក្សត្រខែ្មរ ដែលនឹងត្រូវយាងមកដល់ព្រលានយន្ដហោះភ្នំពេញ នៅវេលាម៉ោង ១ និង ៣០នាទីល្ងាច ថ្ងៃនេះ៕
ដោយ ៖ សូរីយ៉ាប្រភព ៖ news.com