ភ្នំពេញ*៖ ជនសង្ស័យម្នាក់ត្រូវបានសន្តិសុខនៃមន្ទីរពេទ្យកាល់ ម៉ែតឃាត់ខ្លួនភ្លាមៗ កាលពីវេលាម៉ោង១និង៣០នាទីរសៀលថ្ងៃ ទី១១ ខែមករា ឆ្នាំ២០១១ បន្ទាប់ជនសង្ស័យ ខាងលើបានបន្លំធ្វើជាគ្រូ ពេទ្យបោកលុយពី អ្នកជំងឺ ។
លោក ចេង វុត្ថា ជំនួនការអគារនុរក្ស និងជាប្រធានសន្តិសុខ នៃមន្ទីរពេទ្យកាល់ ម៉ែតបានឱ្យដឹងថា ជនសង្ស័យដែលកម្លាំង របស់លោកឃាត់ខ្លួនបាននោះ មានឈ្មោះ អៀង ចាន់ថន ភេទប្រុស អាយុ៤៨ឆ្នាំ មានស្រុកកំណើតនៅភូមិតាទាំង ឃុំ កន្សោមអក ស្រុកកំពង់ត្របែក ខេត្តព្រៃ វែង ។ ចំណែកជនរងគ្រោះដែលជនសង្ស័យ ប្រុងបោកយកលុយនោះមានឈ្មោះអៀង សំអុន ភេទស្រី អាយុ៤៧ឆ្នាំ រស់នៅសង្កាត់ ជ្រោយចង្វា ខណ្ឌឫស្សីកែវ ។
លោកចេង វុត្ថា បានបន្តទៀតថា ជន សង្ស័យខាងលើនេះធ្វើ សកម្មភាពបន្លំជា គ្រូពេទ្យនៅប្លុកវះកាត់ ដោយអះអាងថា ខ្លួនជាបុគ្គលិកពេទ្យកាល់ម៉ែត ហើយក៏ឱ្យ ជនរងគ្រោះយកលុយមកឱ្យខ្លួន ។ លោក បានបន្តថា កាលពីថ្ងៃទី៧មករា ឆ្នាំ២០១១ កន្លងទៅ ក៏មានជនរងគ្រោះម្នាក់ផងដែរ បានចាញ់បោក ជនសង្ស័យខាងលើនេះ ដោយអស់ប្រាក់ចំនួន២៧០ដុល្លារ អាមេរិក ដោយជនសង្ស័យប្រើរូបភាពដដែល ។
ក្រោយពេលមានជនបន្លំធ្វើជាគ្រូពេទ្យ ដើម្បីគំរាមយកលុយពីជនរងគ្រោះហើយ នោះ នាយកមន្ទីរពេទ្យកាល់ម៉ែត លោក ឈាង រ៉ា ក៏បានចេញបញ្ជាឱ្យដាក់កម្លាំង បង្កប់និងបំពាក់កាមេរ៉ាសុវត្ថិភាព ដើម្បី តាមដានសកម្មភាពជនឆបោកម្នាក់ ដែល ក្លែងបន្លំធ្វើជាគ្រូពេទ្យ ។ បន្ទាប់ពីមាន ជនសង្ស័យក្លែងបន្លំធ្វើជាគ្រូពេទ្យ ហើយ ត្រូវកម្លាំងសន្តិសុខនៃមន្ទីរពេទ្យចាប់បាន នោះ រហូតមកដល់រសៀលប្រមាណម៉ោង៣ ត្រូវបានបញ្ជូនឱ្យសមត្ថកិច្ចសួរចម្លើយ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ ។
សូមបញ្ជាក់ថា ជនសង្ស័យម្នាក់នេះមាន ជំនាញខាងបន្លំតាមមន្ទីរពេទ្យនិងតាមបេន រថយន្ត តែទីបំផុតត្រូវអស់លក្ខ័។
http://dap-news.com/index.php?option...news&Itemid=50