ស្តូប៊ឺរី គឺត្រូវបានគេហៅថា ជាស្តេចផ្លែឈើ នៅប្រទេសក្នុងតំបន់អាស៊ី ដោយសារតែ វាមានផ្ទុកនូវអត្ថប្រយោជន៍ជាច្រើនចំពោះសុខភាព។ បើប្រៀបធៀបជាមួយនឹងផ្លែឈើផ្សេងទៀតដូចជា ផ្លែប៉ម ផ្លែក្រូច ឬ ផ្លែចេក ផ្លែស្តូប៊ឺរី មានផ្ទុកនូវសារធាតុចិញ្ចឹម និងវីតាមីនខ្ពស់ជាង។

ផ្លែស្តូប៊ឺរី មានរាងដូចជាបេះដូង ហើយវាគឺជាទេពធីតា នៃភពផែនដី  ដែលមានរសជាតិមិនអាចបំភ្លេចបាន និង ជាឱសថដ៏មានអត្ថប្រយោជន៍យ៉ាងសំខាន់សំរាប់សុខភាព។

ខាងក្រោមនេះ គឺជាអត្ថប្រយោជន៍សុខភាពសំខាន់ៗ នៃផ្លែស្តូប៊ឺរី

/

ជួយដុតរំលាយជាតិខ្លាញ់៖ ពណ៌ក្រហមនៃផ្លែស្តូប៊ឺរីមានផ្ទុកនូវ anthocyanins ដែលជួយភ្ញោច ឱ្យរាងកាយរបស់អ្នក  ដុតរំលាយជាតិខ្លាញ់  នៅក្នុងខ្លួនបានយ៉ាងប្រសើរ  អាចជួយឱ្យអ្នកទទួលបាននូវរាងស្រស់ស្អាត និង មានសុខភាពល្អ។

ជំរុញឱ្យការចង់ចាំរយៈពេលខ្លី៖ សារធាតុ anthocyanins ដែលមានផ្ទុកនៅក្នុងផ្លែស្តូប៊ឹរីនឹងជួយឱ្យអ្នកមានការចង់ចាំបានល្អ  ភ្លាមៗ  រយៈពេលខ្លី  គិតបានរហ័ស។ នេះបើយោងតាមសារព័ត៌មានមួយស្តីពី កម្មសិកម្ម និង គឺមីអាហារ។

មានផ្ទុកសារធាតុខ្លាញ់ទាប និងមានសារធាតុសរសៃខ្ពស់៖ ទឹកស្តូប៊ឺរី មួយពែង មានផ្ទុកសារធាតុខ្លាញ់ ត្រឹមតែ ៥៤កាឡូរី ប៉ណ្ណោះ។

ជួយឱ្យឆ្អឹងមានសុខភាពល្អ៖ ពីព្រោះផ្លែប៊ឺរីសម្បូរទៅដោយសារធាតុប៉ូតាស្យូម វីតាមីន K និង សារធាតុ ម៉ាញេស្យូម ដែលមានតួនាទីយ៉ាងសំខាន់ជំរុញឱ្យឆ្អឹងដុះលូតលាស់បានល្អ រឹងមាំ និងមានសុខភាពល្អ។

ការពារជំងឺមហារីកបំពង់អាហារ៖ យោងតាមការសិក្សាមួយបានបង្ហាញថាម្ស៉ៅសម្ងួតត្រជាក់ធ្វើពីផ្លែស្តូប៊ឺរី អាចជួយការពារជំងឺមហារីកបំពង់ក  របស់មនុស្សបានយ៉ាងមានប្រសិទ្ធិខ្ពស់៕

ប្រែសម្រួលដោយ៖ វណ្ណៈប្រភព៖ care2