Maddox គឺជាក្មេងប្រុសដែលបានចាប់កំនើតនៅដែនដីសុវណ្ណភូមិប្រទេសកម្ពុជា
ក្នុងស្រុកសំឡូត ក្រុងបាត់ដំបង ឈ្មោះដើមរបស់Maddox Jolie Pitt ជាភាសាខ្មែរ
គឺ រ័ត្ន វិបុល ហើយត្រូវបានតារា Hollywood Angellina Jolieទទួលយកទៅចិញ្ចឹម
នៅឆ្នំា២០០២។ថ្ងៃទី០៥ខែសីហា គឺជាថ្ងៃខួបកំនើតរបស់Maddox Jolie Pittដែលជា
កូនប្រុសច្បងក្នុងចំនោមបងប្អូនទំាង៦នាក់នៅក្នុងគ្រួសារបស់ Angelina Jolie។
កន្លងមកMaddox តែងតែត្រូវបានរៀបចំបុណ្យខួបកំនើត ដ៏អស្ចារ្យនឹងសប្បាយរីករាយ។

- ថៃ្ងទី០៥ខែសីហាឆ្នាំ២០០៧ គឺជាថៃ្ងដែលMaddoxមានអាយុ៦ឆ្នាំ Maddoxបានរៀបចំ
បុណ្យខួបកំនើតរបស់ខ្លូននៅ military-themed ដោយបានលេងជាបែបកងទ័ពនិង
ជិះម៉ូតូកង់បួនយ៉ាងសប្បាយរីករាយ។

military-themed
-ថៃ្ងទី០៥ខែសីហាឆ្នាំ២០០៨គឺជាថៃ្ងដែលMaddoxមានអាយុ៧ឆ្នំាបានធើ្វពិធិបុណ្យខួប
កំនើតនៅ ប្រទេសបារាំងជាមួយនឹងក្រុមគ្រួសារជាពិសេសប្អូនៗតូចរបស់គេទំាង៥នាក់
យ៉ាងសប្បាយរីករាយ។
- ថៃ្ងទី០៥ខែសីហាឆ្នាំ២០០៩ គឺជាថៃ្ងដែលMaddoxមានអាយុ៨ឆ្នំាAngelina បានបញ្ជេញ
ស្នាដៃធើ្វអោយ Maddox មានការភ្ញាក់ផ្អើលយ៉ាងខ្លំាងព្រោះនាង បានធើ្វនំខួបកំនើតអោយ
Maddox ដោយផ្ទាល់ដៃតែម្តង។
- ថៃ្ងទី០៥ខែសីហាឆ្នាំ២០១០ គឺជាថៃ្ងដែលMaddoxមានអាយុ៩ឆ្នំា Maddoxបានទទួលបាន
ឡានតូចសំរាប់កូនក្មេងជិះលេង ជាកាដូពិសេសសំរាប់ Maddox
ចំនែកឯនៅឆ្នាំ២០១១នេះវិញ តើMaddoxនិងត្រៀមខ្លូនធើ្វពិធីបុណ្យខួបកំនើតរបស់ខ្លូននៅ
កន្លែងណា? ហើយលោកអ្នកមានពាក្យអី្វសំរាប់ជូនពរMaddoxនៅថៃ្ងពិសេសរបស់ក្មេងប្រុស
ម្នាក់នេះ?

Maddox ពេលនៅពីតូច

Maddox លាតអណ្តាតគួរអោយស្រលាញ់

Maddox អង្គុយនៅក្នុងឡាន

កាលពីឆ្នាំ២០១០

Maddox ទៅកំសាន្តមាត់សមុទ្រ

រូបMaddox បច្ចុប្បន្ន

Maddox កំពុងតែឈរយ៉ាងសង្ហា

រូបថតនេះបញ្ជាក់ថាMaddox
មានការផ្លាស់ប្តូរយ៉ាងខ្លំាង

ការវិវត្តន៏របស់Maddox ដែលចាប់ផ្តើមពីតូចរហូតដល់ធំ
ធ្វើការ Comment ដើម្បីបង្ហាញពីក្តីស្រឡាញ់របស់អ្នក កូនខ្មែររូបនេះផង Happy Birthday Maddox
អត្ថបទស្រាវជ្រាវនិងរៀបរៀងដោយ: ខេមរៈ