(ក្រុងឡុងដ៍)៖ ក្រុមតោខៀវ Chelsea និងក្រុមហង្សក្រហម Liverpool បានដឹកដៃគ្នាឡើងជុំទី៤ នៃពានរង្វាន់លំដាប់ទី ៣ អង់គ្លេស Capital One Cup បន្ទាប់ពីទម្លាក់គូប្រកួតរៀងៗខ្លួនយប់មិញនេះ អភ័ព្វតែម្ចាស់ផ្ទះ Everton បានហាល អាវបាត់ហើយ ក្រោយចាញ់ Norwich City ២-០ ដោយ​មិន​នឹក​ស្មាន​ដល់​។

តាមរយៈសារព័ត៌មាន BBC បានចេញផ្សាយថា Chelsea បានបញ្ចប់ទៅដោយលទ្ធផលស្មើ ២-២ ក្នុងនាទីពេញម៉ោង ៩០​នា​ទី ដែល​ជា​ការ​ធ្វើ​បាន​សម្រេច​ដោយ​កីឡាករ Gary Cahill និងមិត្តរួមក្រុម Cesar Azpilicueta នៅ​នា​ទី​ទី​៤៥ និង​នា​ទី​ទី​៥០ ដែល​ជា​គ្រាប់​វាយ​បក​តាម​បាន​ស្មើ មុន​ពេល​កីឡាករ​ខ្សែ​បម្រើ​ជប៉ុន Shinji Okazaki រក​បាន​ទាំង​២​គ្រាប់​នៅ​នា​ទី​ទី​១៧ និង ៣៤។

តែយ៉ាងណាមិញ សម្រាប់កីឡាករ Cesc Fabregas ដែលត្រូវបានគ្រូបង្វឹកលោក Antonio Conte ដាក់ចូលលេងលើកទី១ ក្នុងក្លឹប Chelsea នៅរដូវកាលថ្មីនេះ រកបាន២គ្រាប់ម្នាក់ឯងក្នុងនាទីទីបន្ថែម ១៥នាទី ២ដង នៅត្រឹមនាទីទី៩២ និងនាទីទី៩៤ នៅក្នុងពហុកីឡដ្ឋាន King Power ដើម្បីជូនដំណើរក្រុមជើងឯក Premier League នៃរដូវកាលមុន១នេះ ហាលអាវត្រឹមជុំទី៣នេះ៕

width=730

width=730

width=730

width=730

width=730

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង