គេហទំព័រ GSMArena ទើបតែទទួលបាននូវរូបភាពមួយសន្លឹករបស់ទូរស័ព្ទ Motorola X-Phone ដែលត្រូវបានគេដឹងថា នឹងធ្វើការបង្ហាញខ្លួននៅក្នុងពិព័រណ៍ Google I/O ដែលប្រារព្ធធ្វើនៅក្នុងខែ ឧសភា ខាងមុខនេះ។ បើយើងមើលទៅលើរូបភាព ឃើញថា interface របស់ X-Phone មានលក្ខណសាមញ្ញ ងាយស្រួលប្រើ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា វាប្រើប្រព័ន្ធប្រតិបត្តិការ Android 4.2, បំពាក់នូវ chip Snapdragon 800, អេក្រង់ 4,7 កំរិតពន្លឺ 1280 x 768 ជាមួយ Gorilla Glass 3, ថ្ម 4000mAh។

ប្រភពបានឲ្យដឹងបន្ថែមថា X-Phone នឹងបំពាក់ស្តង់ដារ IP57 មានន័យថា ស្មាតហ្វូនមានសមត្ថ-ភាព អាចការពារជម្រាបទឹកបាន 30 នាទី ក្នុងជម្រៅទឹក មួយម៉ែត្រ។ មុននេះ Google និយាយថា ក្រុមហ៊ុនចង់ឲ្យស្មាតហ្វូន កាន់តែរឹងមាំជាងមុន ហើយ X-Phone អាចជាភស្តុតាងសំរាប់បញ្ជាក់សំដីនោះ។ X-Phone នឹងមិនមានរន្ធ សំរាប់បន្ថែមមេម៉ូរីក្រៅដូច Nexus 4 និងស្មាតហ្វូនទំនើបៗជាច្រើនទៀតនោះទេ៕
ដោយ៖ សិលាប្រភព៖ TTE