លោកអ្នកប្រហែលជាធ្លាប់បានទស្សនាខ្សែភាពយន្តរឿង Jurassic Park ហើយមើលទៅ។ ជារឿងដែលនិយាយពីក្រុមមនុស្សដែលព្យាយាមរត់ចេញពីសួនដាយណូស័រ ខ្សែភាពយន្តនេះក៏ជាខ្សែភាពយន្តល្បីមួយផងដែរ។/មានពាក្យចចាមអារាមនិយាយថាមហាសេដ្ឋីម្នាក់នីអូស្រា្តលីមានគំនិតក្នុងការបង្កើតអោយសួនJurassic Park នេះក្លាយជាសួនពិតប្រាកដ។ Clive Parker សេដ្ឋីរ៉ែក្រោមដីដែលកាលពីមុនមានគំរោងក្នុងការសាងសង់នាវា Titanic ឡើងវិញនោះពេលនេះកំពុងតែមានគំរោងផ្សេងមួយទៀតចង់បង្កើតអោយ Jurassic Park ក្លាយជាការពិត។/បើតាមសារពត៌មានលើ Internet បានអោយដឹងថាលោកមហាសេដ្ឋីម្នាក់នេះកំពុងតែធ្វើរៀបគំរោងជាមួយនឹងក្រុមអ្នកជំនាញផលិតមនុស្សយន្ត Dolly the Sheep ដ៏ល្បីល្បាញដើម្បីសិក្សាលើគំរោងដ៏មិនគួរអោយជឿរបស់គាត់។ គំរោង Jurassic Park នេះអាចនឹងមានទីតាំងនៅក្នុងផ្ទៃCoolum Resort។/គាត់បានព្យាយាមមិននិយាយអំពីបញ្ហានេះជាមួយនឹងអ្នកកាសែត ហើយគ្រប់គ្នាគិតថាគាត់ប្រហែលជាគាត់ចង់ប្រកាសវាទូទៅក្នុងសន្និសិទ្ធកាសែតតែម្ដង។ ក្រុមហ៊ុនរបស់សេដ្ឋីប្រាក់វាល់លានដុល្លារូបនេះក៏មានគំរោងផងដែរក្នុងការសាងសង់នាវាកំសាន្តលើទឹកធំបំផុតលើលោកដែលមើលទៅអាចទៅសាងសង់ជាមួយនឹងចិន ហើយប្រហែលជាអាចចេញរូបរាងនៅឆ្នាំ ២០១៦៕

ដោយ៖ ម៉ូកាប្រភពពី៖ Dialymail