ដូចដែលយើងបានដឹងរួចមកហើយថា អតីតកីឡាករខ្សែបំរើ David Beckham បានប្រកាសចូលនិវត្តន៍រួចមកហើយ បន្ទាប់ពីសាងស្នាដៃជាច្រើនរួចមក ។ Beckham ត្រូវបានគេស្គាល់ថាជាកីឡាករ ដែលមានទេព្យកោសល្យ និង មានកាយសម្បទារមាំមួន ស្រស់សង្ហា។ ថ្មីៗនេះ Beckham ត្រូវបានគេបោះឆ្នោតអោយ​ជា ឳពុកគំរូ ដោយការបោះឆ្នោតរបស់ទស្សនា-វដ្ដី Hellomagazine ។​ 

/តាមសំដីអ្នកជិតដិតរបស់ Beckham បានប្រាប់ថា ក្រៅពីការប្រកួត និង ការងារទាក់ទងនិងការផ្សាយពាណិជ្ជកម្ម Beckham តែងតែត្រឡប់ទៅផ្ទះ ភ្លាមៗ ហើយតែងតែចំណាយពេលជាមួយកូនទាំង ៤ របស់គេ ។ ដូចដែលយើងបានឃើញហើយ អ្នកប្រមាញ់រូបមួយណា ក៏ថតបានរូប Beckham នៅជាមួយកូនទាំង ៤ របស់គាត់ដែរ ។/ 

អ្នកចូលរួមក្នុងការបោះឆ្នោតម្នាក់ បាននិយាយថា យើងពិតជាទទួលស្គាល់ ចំពោះលទ្ធផលមួយនេះ ព្រោះវាពិតជាសាកសមពិតមែន ហើយយើងពិតជាកោតសរសើរ លោក Beckhamណាស់ បើទោះបីជាលោករវល់នឹង ការងារយ៉ាងណាក៏ដោយ ក៏ភាពស្និតស្នាល និង កាតព្វកិចជាឳពុករបស់លោក នៅតែអាចធ្វើបានដោយគ្មានផលប៉ះពាល់ឡើយ ។ ដោយសារតែហេតុផលនេះហើយ ទើបលោកទទួលបានការគាំទ្រពី សំនាក់អ្នកចូលរួមបោះឆោ្នត ដែលសុទ្ធសឹងតែជាយុវជន យុវវនារី ចំនួន​ ៤០០ នាក់ ៕ 

 

ដោយ ៖ កុសលប្រភព ៖ k14