(អង់គ្លេស)៖ Brooklyn និង Chloe ដៃគូស្នេហាវ័យក្មេង ដែលត្រូវបានមហាជន ចាប់អារម្មណ៍ពីទំនាក់ទំនង របស់ពួកគេយ៉ាងខ្លាំងនោះ ពេលនេះត្រូវបានសារព័ត៌មាន New York Post ផ្សាយថា ស្នេហារបស់អ្នកទាំងពីរ កំពុងតែអាចឈានដល់ផ្លូវបែកបាក់។

Brooklyn Beckham កូនប្រុសអតីតកីឡាករដ៏ល្បី គឺលោក David Beckham និង​តារាសម្តែងវ័យ១៩ឆ្នាំ Chloe Grace Moretz ទើបតែបានប្រកាស ពីទំនាក់ទំនងស្នេហា​ដ៏​ផ្អែមល្ហែម របស់ខ្លួន កាលពីកំឡុងខែឧសភាកន្លងទៅនេះ ដោយសារខាង ស្រីមិនចង់ឲ្យវា នៅជាអាថ៌កំបាំងទៀតឡើយ ប៉ុន្តែពេលនេះបែរ​ជាលេចឮ ដំណឹងថាពួកគេ​សម្រេចបញ្ចប់វាទៅវិញ ក្រោយពី Brooklyn បានចាកចេញពី Los Angeles ជាមួយក្រុមគ្រួសារ មករស់​នៅទីក្រុងឡុងដ៏ ប្រទេស​អង់គ្លេស។

គ្រួសារ Beckhams រួមមាន David Beckham និងអ្នកស្រី Victoria បានមកដល់ក្រុងឡុង ដ៏កាលពីថ្ងៃ ៣០សីហា កន្លងទៅនេះ ដែលវាជាដំណឹង រសើបលើកទីពីរហើយ សម្រាប់គូស្នេហ៍វ័យក្មេងនេះ ឈានដល់ការបែកបាក់ បន្ទាប់ពីពួកគេធ្លាប់ មានរឿងបែបនេះម្តងរួច មកក៏ត្រឡប់ត្រូវរ៉ូវគ្នាវិញ ហើយក៏បានសាង​ភាពផ្អែមល្ហែម ជាមួយគ្នាសឹងតែគ្មានអ្វី អាចបំបែកបានឡើយ។

Chloe តែងសរសើរ Brooklyn ថា ជាមិត្តប្រុសដ៏ល្អម្នាក់ ដែលតែងយកចិត្តទុកដាក់នាង គ្រប់ពេល ទោះបីនាងឡើងសម្តែង ក៏គេចំណាយពេល ទៅគាំទ្រដែរ ហើយតារាស្រីរូបនេះ ក៏លើកឡើងថា ក្រុមគ្រួសារ Beckhams គឺជាគ្រួសារដ៏អស្ចារ្យ។ អ្វីដែលគួរឲ្យស្តាយ គឺក្រុមគ្រួសារ Beckhams បានសម្រេច​ចិត្តត្រឡប់មករស់នៅ ទឹកដីអង់គ្លេសវិញ ជាហេតុធ្វើឲ្យស្នេហាបុរស​សង្ហាវ័យ១៧ឆ្នាំ Brooklyn និងតារាស្រី Chloe ត្រូវឃ្លាតឆ្ងាយទាំងមិនអស់ចិត្ត ប៉ុន្តែមហាជន នឹងរង់ចាំមើល ថា តើដំណឹងបែកបាក់នេះ របស់អ្នកទាំងពីរពិតមែន ឬយ៉ាងណា?

width=730

width=730

width=730

width=730

width=730

width=730

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង