Geminoid F ត្រូវបានបង្កើតឡើងដោយអ្នកវិទ្យាសាស្រ្តឈ្មោះ Hiroshi Ishiguro ដែលជាអ្នករចនាម៉ូដមនុស្សយន្តដ៏ល្បីឈ្មោះបំផុតមកពីសាកលវិទ្យាល័យ Osaka ភាគខាងលិចប្រទេសជប៉ុន។ /មនុស្សយន្តស្រី Geminoid F នេះត្រូវបានពិភពអ្នកវិទ្យាសាស្រ្តធ្វើការវាយតំលៃថាជាមនុស្សយន្តស្រីដំបូងគេក្នុងពិភពលោកដែលមានរូបរាងនិងមុខមាត់ដូចទៅនឹងមនុស្សពិតប្រាកដ ដែលចេះសើច ចេះជជែកកំសាន្ត និងថែមទាំងចេះច្រៀងទៀតផង។ /នៅលើផ្ទៃមុខរបស់ Geminoid F នេះត្រូវបានធ្វើការបញ្ចូលនូវលក្ខណៈបង្ហាញនៃទឺកមុចំនួន ៦៥របៀបផ្សេងៗគ្នា។ នាង ក៏អាចបង្ហាញនូវការសើចរបស់ខ្លួន ទៅតាមទង្វើផ្សេងៗគ្នាផងដែរដូចជាសើចបែបអាថ៌កំបាំង រឺសើចចំអក...ជាដើម។ រាល់សកម្មភាពទាំងឡាយខាងលើនេះគឺពឹងផ្អែកលើឧបករណ៍អេឡិចត្រូនិចដែលមាននាទីបញ្ជូនសកម្មភាពមួយដែលត្រូវបានបំពាក់នៅផ្នែកខាងក្នុងស្រទាប់នៃស្បែកកៅស៊ូរបស់ នាង គួបផ្សំនឹងជំនួយពីសម្ពាធរបស់ខ្បល់ខាងក្រៅផងដែ។ក្រៅពីនោះ Geminoid F ក៏អាចច្រៀង ជជែកលេង រឺស្រែកទៀតផង។ មិនតែប៉ុណ្ណោះនាងថែមទាំងអាចធ្វើចលនាមាត់របស់នាងបានយ៉ាងរស់រវើកផងដែរ។ បើតាមការអោយដឹងរបស់លោក Hiroshi Ishiguro ថាការដាក់បង្ហាញវត្តមានមនុស្សយន្តស្រីនេះទៅកាន់សាធារណជននៅក្នុងទីក្រុងហុងកុង ជាលើកដំបូង នាពេលប៉ុន្មានខែកន្លងមកនេះ សមិទ្ធិផលរបស់លោកទទួលបាននូវចំណាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់មហាជនទូទៅ បើទោះបីសមិទ្ធិផលរបស់គាត់មិនទាន់រួចរាល់ជាស្ថាពរក៏ដោយ។ ចំពោះតំលៃរបស់ Geminoid F នេះវិញត្រូវបានអោយដឹងថាមានតំលៃ ១១០.០០០ ដុល្លាអាមេរិកក្នុងមួយគ្រឿង៕ Geminoid F ច្រៀងនៅទីក្រុងហុងកុង                                                                                                  ប្រភព ៖ Popsci                                                                                                  ដោយ៖ រស្មី