អង់គ្លេស៖ តាមការអោយដឹងពីគេហទំព័រ newsday ដែលបានចុះផ្សាយកាលពីពេលថ្មីៗនេះថា បុរសម្នាក់  ដែលប៉ូលីសចោទថា ជាឧក្រិដ្ឋជនដ៏សាហាវ ហើយបានបើកឡានដេញចាប់ ពេញលើដងផ្លូវនោះ គឺវាបានបង្កអោយមានការភ្ងាក់ផ្អើលយ៉ាងខ្លាំង ដល់មនុស្សម្នាជាច្រើនដែលរស់នៅក្នុងទីក្រុង។

width=454

រឿងរ៉ាវនេះ បានកើតឡើងនៅលើកំណាត់ផ្លូវ Cardiff ប្រទេស Walesរបស់ចក្រភពអង់គ្លេស ខណៈ ដែលបុរសម្នាក់ មានឈ្មោះ Matthew Tvrdon មានវ័យ ៣២ឆ្នាំ បានសម្លាប់ស្រ្ដីម្នាក់ ហើយបានប្រឹងរត់គេចពីក្រុមសម្ថកិច្ចប៉ូលីស។ ក្រុមអាជ្ងាធរប៉ូលីស​ បាននិយាយថា ទោះបីជារថយន្ដរបស់ប៉ូលីស បានបើកគាំងពីមុខរថយន្ដរបស់ Matthew ក៏ដោយ ក៏ Matthew មិនព្រមឈប់ដែរ ពោលគេនូវតែបន្ដបើកបុកទំលុះរថយន្ដប៉ូលីស ហើយបន្ទាប់មកគេបណ្ដាលអោយមនុស្ស ១៧នាក់ផ្សេងទៀតរងរបួស។

width=454

width=453

នាង Karina ដែលត្រូវឃាតករសម្លាប់

ការសន្និដ្ឋានដំបូង របស់ក្រុមប៉ូលីសគឺថា Matthew ហ៊ានសម្លាប់ស្រ្ដីម្នាក់ ដែលមានឈ្មោះថា Karina Menzies មានអាយុ ៣១ឆ្នាំ គឺបណ្ដាលមកពីស្រ្ដីនោះ ជាអ្នកញុះញង់ អោយគូស្នេហ៍របស់គេ (Matthew)  បែកបាក់គ្នា។ តុលាការនឹងកាត់ទោស អោយ Matthew ជាប់គុកប៉ុន្មានឆ្នាំនោះ នូវមិនទាន់ដឹងនូវឡើយទេ។​នេះជាវីដេអូក្លីប សូមចុចដើម្បីមើល៕

 

 

ដោយ៖ នារីប្រភព៖ newsday