កាលពីព្រឹកថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ ២០១១ នេះ នៅសណ្ឋាគារ កាបូឌីយ៉ាណា ក្នុងទីក្រុង
ភ្នំពេញ មានបើកកិច្ចប្រជុំមួយដែលមានឈ្មោះថា Forum វិនិយោគិនវៀតណាមក្នុងប្រទេស
កម្ពុជា ដែលគោលដៅចំបងនៃកម្មវិធីនេះគឺសំដៅលើការពិភាក្សាគ្នារវាងអ្នកវិនិយោគទុន
វៀតណាមទាំងឡាយដែលកំពុងតែធ្វើវិយោគក្នុងព្រះរាជាណាចក្រកម្ពុជា ក្នុងនោះរួម
មានការចែករំលែកបទពិសោធន៍គ្នាទៅវិញទៅមក ក៏ដូចជាការលើកឡើងអំពីបញ្ហា ទាំង
ឡាយដែលបណ្តាក្រុមហ៊ុន សហគ្រាស កំពុងជួបប្រទះ និងពិភាក្សាគ្នាអំពីដំណោះស្រាយ
ទូទៅក្នុងគោលដៅពង្រឹងបន្ថែមនូវសមត្ថភាព និងគុណភាព នៃសមិទ្ធិផលដែលពួកគេបាន
ផលិតដើម្បីបំពេញតំរូវការនៅលើទីផ្សារប្រទេសកម្ពុជា ក៏ដូចជាអ្នកប្រើប្រាស់ទូទៅ អោយ
បានកាន់តែប្រសើរឡើង។

ក្នុងកិច្ចប្រជុំនេះមានវត្តមានដ៏ខ្ពងខ្ពស់របស់ លោកឯកអគ្គរដ្ឋទូតប្រទេសវៀតណាមប្រចាំ
ព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម Ngo Anh Dung ​, លោក Le Danh Vinh អនុរដ្ឋមន្ត្រី ប្រចាំ
ការ ក្រសួង​ឧស្សាហកម្មពាណិជ្ជកម្ម ,លោក Nguyen Van Sy អនុប្រធាន នាយកដ្ឋាននៃ
គណៈកម្មការស្តីអំពីប្រជាជនវៀតណាមនៅឯបរទេស,លោក Tran Van Toi អនុប្រធាន សមគមន៍ប្រជាជន វៀតណាម ប្រចាំកម្ពុជា ,លោក Nguyen Van Dinh ប្រធានសមាគមន៍
ពាណិជ្ជកម្ម វៀតណាមប្រចាំនៅប្រទេសកម្ពុជា និង វត្តមានបណ្តាម្ចាស់ក្រុមហ៊ុន និង
សហគ្រាសវៀតណាមប្រចាំប្រទេសកម្ពុជាជាច្រើនរូបទៀត ។

កិច្ចប្រជុំនេះប្រព្រឹត្តទៅដោយរលូន ក្នុងនោះលោកឯកអគ្គរដ្ឋទូតក៏បានធ្វើការវាយតំលៃ
ខ្ពស់អំពីកិច្ចសហប្រតិបត្តិការល្អ រវាងប្រទេសទាំងពីរ វៀតណាម កម្ពុជា និង បានលើកទឹក
ចិត្តបណ្តាក្រុមហ៊ុន និង សហគ្រាសទាំងឡាយអោយខិតខំធ្វើយ៉ាងណា ដើម្បីពង្រឹងបន្ថែម
នូវគុណភាពសមិទ្ធិផល របស់ខ្លួនដើម្បីបំពេញតំរូវការទីផ្សារក្នុងប្រទេស កម្ពុជា ក៏ដូចជា
ដើម្បីធ្វើការប្រកួតប្រជែង ជាមួយផលិតផលបរទេសមួយចំនួន រួមមាន ប្រទេស ថៃ និង
ប្រទេសចិន ជាដើម... ៕






ម្ចាស់ក្រុមហ៊ុន សហគ្រាសវៀតណាម
មានវត្តមានក្នុងកិច្ចប្រជុំ

ម្ចាស់ក្រុមហ៊ុនបានឡើងផ្តល់មតិទៅវិញទៅមក



(រាយការណ៏ដោយ រដ្ឋា