អង់គ្លេស៖ តាមការអោយដឹងពីគេហទំព័រដេលីមែល ដែលបានចុះផ្សាយកាលពីថ្ងៃទី ១៣វិច្ឆិកាមិ្សលមិញនេះថា តារាម៉ូឌែល​ដ៏ស្រស់ស្អាត វ័យក្មេងត្រូវទទួលរងនូវគ្រោះថ្នាក់ចរាចរណ៍មួយ រហូតដល់បាត់បង់ជីវិត ខណៈបុរសម្នាក់បានស្រវឹង ហើយបានជិះរថយន្ដមកបុករថយន្ដរបស់នាង។

width=451

នាង Rebecca Caine មានវ័យ ២០ឆ្នាំ ជានិស្សិតនៃសាកលវិទ្យាល័យមួយ និងតារាម៉ូឌែលដែលលេចធ្លោក្នុងទីក្រុង Manchester ត្រូវបានខ្ទាចចេញពីរថយន្ដរបស់មិត្រភ័ក្រនាង ហើយស្លាប់ភ្លាមៗ ខណៈដែលរថយន្ដរបស់លោក Wilfred Museka មានវ័យ ៣១ឆ្នាំបានបើកបញ្ចៀសទិស ហើយបុកពេញទំហឹងទៅលើរថយន្ដមិត្ដភ័ក្រនាង Caine ដែលមាននាង Caine ក្នុងរថយន្ដនោះដែរ។

width=451

width=451

នាង Caine កាលនៅរស់

width=451

លោក Wilfred Museka ៨ឆ្នាំក្នុងគុកមិត្ដភ័ក្ររបស់នាង Caine ដែលរស់រានមានជីវិត បាននិយាយថា នៅយប់កើតហេតុ ពួកនាងមានគ្នាបីនាក់ បានចេញពីក្លឹបរាត្រីមួយ នៅពេលដែលខ្លួនកំពុងបើកបរលើកំណត់ផ្លូវ ស្រាប់តែមានរថយន្ដម៉ាក Renault Megane បើកបរយ៉ាងលឿនស្លេវ ដោយបុរសជនជាតិស្បែកខ្មៅម្នាក់ ដែលមានសភាពស្រវឹងខ្លាំង ហើយមកបុករថយន្ដនាងទាំងកម្រោលតែម្ដងដែលបណ្ដាលអោយនាង Caine ធ្លាក់ចេញពីរថយន្ដ (រថយន្ដពួកនាងមិនបានបិទដំបូល)ហើយស្លាប់តែម្ដង។ ទោះបីជាយ៉ាងណាក៏ដោយ ក៏តុលាការក្រុង Manchester សម្រេចដាក់គុកលោក Museka រយៈពេល ៨ឆ្នាំដែរ៕

ចងចាំ៖ បើស្រវឹង សូមកុំបើកបរ។

ដោយ៖ មឿនប្រភព៖ dailymail