ឪពុកមាម្នាក់ដែលរំលោភក្មួយស្រីអាយុ១២ឆ្នាំ ដោយប្រើម្រាមដៃ ត្រូវកម្លាំងនគរបាល ព្រហ្មទណ្ឌកម្រិតធ្ងន់ចាប់ខ្លួន។ ករណីនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី២០ ខែវិច្ឆិកាឆ្នាំ២០១២ នៅផ្ទះជនសង្ស័យ ស្ថិតក្នុងភូមិ ឃុនមោឃ ឃុំកណ្តែក ស្រុកប្រាសាទបាគង ។

ឪពុកមា ដែលជាជនសង្ស័យនេះ មានឈ្មោះ ញេប សង់ អាយុ២៩ឆ្នាំ នៅភូមិឃុំកើតហេតុខាងលើ។ ចំណែកក្មេង ស្រីរងគ្រោះឈ្មោះ ស.រ អាយុ១២ឆ្នាំ នៅភូមិឃុំដូចគ្នា។
នៅក្នុងទ្រុងដែក មុនពេលនគរបាលបញ្ជូនទៅតុលាការ ជនសង្ស័យជាឪពុកមា ឈ្មោះ ញេប សង់ បានប្រាប់អ្នកកាសែត ដោយផ្ទាល់មាត់ថា នៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា នៅក្នុងបន្ទប់ក្រោមផ្ទះក្មួយ រូបគាត់បានទៅសុំសាកថ្មស័ព្ទ។ លុះពេលឃើញក្មួយស្រី ដេកមើលទូរទស្សន៏ម្នាក់ឯង រូបគេបានដើរ ទៅអង្គុយក្បែរហើយយកដៃ ទៅស្ទាបអង្អែល ប្រដាប់ភេទលេង។
ញេប សង់ បន្តថា ក្រោយពេលស្ទាប ប្រដាប់ភេទហើយ ក្មួយស្រីនៅស្ងៀម រូបគេក៏ចាប់សម្រាតខោរបស់នាង ហើយក៏បានឡើងទ្រោបលើនាង ថែមទៀត ។ ទោះបីយ៉ាងណា ឈ្មោះ ញេប សង់ សារភាពថា ខ្លួនបានត្រឹមតែប្រើម្រាមដៃតែប៉ុណ្ណោះ។
ប៉ុន្តែ លោកអនុសេនីយ៏ឯក ជិន សឿត បញ្ជាក់ថា ទាក់ទងនិងការរំលោភសេពសន្ធវៈ បើទោះបីជា ប្រើរបស់អ្វីក៏ដោយ ឲ្យតែប្រព្រឹត្តទៅក្នុងប្រដាប់ភេទ គឺចាត់ទុកថាជាករណីរំលោភ។
ដោយ ៖ បញ្ញាប្រភព ៖ NW