
ជាញឺកញាប់ លោកអ្នកតែងតែឃើញ ក្មេងៗ នៅតាមជញ្ចើមថ្នល លើទ្រូងថ្នល់
ពេលដែលលោកអ្នកធ្វើដំណើរ ឬ នៅតាមភោជនីយដ្ឋាន នានា តាមសុំលុយលោកអ្នក។
ធម្មតាទិដ្ឋភាព បែបនេះបណ្ដាលអោយចិត្តរបស់លោកអ្នក មានភាពអាណិតអាសូរ និង
ផ្តល់ជាលុយកាក់ដល់ពួកគេ។ ក៍ប៉ុន្តែប្រសិនបើលោកអ្នកបន្តទំលាប់ផ្ដល់លុយដល់ពួកគេ
នោះវាបណ្តាលអោយ៖
១.ក្មេងៗទាំងនោះលែងយល់ពីអ្វីដែលជាសេចក្តីថ្លៃថ្នូៈ
ជាធម្មតាការដើរសុំទាន ជាទង្វើមួយដែលសង្គមមិនផ្តល់តំលៃឡើយ ក៍ប៉ុន្តែ នៅពេល
ដែលក្មេងៗទាំងនោះប្រព្រឹត្តនូវទង្វើនេះយូរៗ ទៅ នោះសេចក្ដីអៀនខ្មាស់របស់ពួកគេ
លែងមាន ហើយពួកគេនឹងលែងយល់អ្វីដែលគេហៅថាជាសេចក្តីថ្លៃថ្នូរ។
២. បាត់បង់ឱកាសរៀនសូត្រៈ
ក្មេងៗទាំងនោះបានប្រើប្រាស់ពេលវេលាដែលពួកគេគួរតែប្រើប្រាស់សម្រាប់
រៀនសូត្រ។ ផ្ទុយទៅវិញ ពួកគេបានយកពេលវេលាដើំម្បិរកប្រាក់ទៅវិញ។ ី
បើពួគគេត្រួវរៀន នៅពេលថ្ងៃ នោះ ពួកគេមិនអាចមានពេលដើម្បីរៀនឡើយ
តែបើពួកគេដើរសុំនៅពេលយប់ នោះពេលថ្ងៃ ពួកគេត្រូវគេង។ ការបាត់បង់ពេល
វេលារៀនសូត្រនឺងជះឥទ្វិពលអាក្រក់ដល់អនាគតរបស់ពួកគេ។
៣.បង្កើតអោយមានទម្លាប់ខ្ជិលច្រអូសៈ
រាល់លុយដែលក្មេងៗទាំងនោះដែលបានពីការដាក់ទានពីសំណាក់អ្នកធ្វើ
ដំណើរ ជាលុយដែលបានមកដោយងាយៗ។ នៅពេលដែលក្មេងៗទាំង
នោះយល់ឃើញថា មុខរបរសុំទានអាចធ្វើអោយគេទទូលមានលុយដោយ
ងាយៗ នោះពួកគេនឺងបន្តនូវទំលាប់នេះ ហើយយល់ថាការរកប្រាក់ដោយ
វិធីផ្សេងៗមានភាពលំបាក។
៤.គំរូអាក្រក់ដលក្មេងដ៍ទៃៈ
នៅពេលដែលក្មេងដ៍ទៃ ឃើញថា ការរកប្រាក់ដោយងាយៗ នោះ ក្មេងដ៍ទៃ
នឺងចំលងយកនូវរបៀបនៃការរកប្រាក់ដោយងាយៗនេះហើយពួកគេអាច
នឹងអនុវត្តតាម នៅពេលដែលពួកគេទ័លច្រក ដោយមិនប្រឹងប្រែង
រកប្រាក់ដោយវិធីផ្សេងដែលសង្គមផ្ដល់តំលៃអោយ។
៥. ការមិនទទូលខុសត្រូវពីសំណាក់ឳពុកម្តាយរបស់ក្មេងៗទាំងនោះ:
ឳពុកម្តាយរបស់ក្មេងៗទាំងនោះមិនមែនគ្រាន់តែបង្កើត ពួកគេប៉ុណ្នោះទេ ប៉ុន្តែពួកគេគូរត្រូវតែផ្គត់ផ្គង់ទំនុកបម្រុងផ្សេងៗដល់ពួកគេថែមទៀត។ នៅពេលដែលក្មេងៗទាំងនោះអាចរកប្រាក់បានតាមរយៈការសុំទាន នោះឳពុកម្តាយនឺងបន្តប្រើប្រាស់ពួកគេតទៅទៀត។
៦.មានកាបង្ខិតបង្ខំ ឬ អំពើហឹង្សាដល់ក្មេងៗ:
នៅពេលដែលក្មេងៗទាំងនោះមិនព្រមដើរសុំលុយពីអ្នកដ៍ទៃដូចអ្វីដែលឳពុក
ម្តាយបានប្រើ ឬ ក៍សុំមិនបានលុយចំនួនដែលឳពុកម្តាយពួកគេចង់បាន នោះអំពើហឺង្សាអាចនឹងកើតមាន។
នៅពេលដែលលោកអ្នក បញ្ឈប់ផ្តល់ប្រាក់ដល់ពួក គេនោះទិដ្ឋភាពបែបនេះ
នឹង លែងមាន ហើយនេះមិនមែនមានន័យថា យើងទាំងអស់គ្នាពុំមាន
ការអាណិតអាសូរដល់ពូកគេឡើយ។
ដោយ៖ លី